ភ្នំពេញ៖ ដើម្បីការពារការចម្លងជំងឺកូវីដ-១៩ ជំងឺផ្តាសាយបក្សី និងបង្ការការពុលចំណីអាហារ ឬពុលស្រា ស ដែលរៀបចំមិនត្រឹមត្រូវ នាឱកាសរៀបចំសែនដូនតា ពិបុណ្យចូលឆ្នាំចិន និងបុណ្យចូលឆ្នាំថ្មី ប្រពៃណី ជាតិខ្មែរ នាពេលខាងមុខនេះជាបន្តបន្ទាប់នេះ ក្រសួងសុខាភិបាល នៅថ្ងៃទី១៨ ខែមករា នេះ បានចេញ សេចក្តីក្រើនរំលឹកជាច្រើនចំណុចដល់ប្រជាពលរដ្ឋ ឱ្យប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្ន ។
ក្រសួងសុខាភិបាល បានរំលឹកប្រជាពលរដ្ឋ ឱ្យបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ “៣ការពារ និង៣កុំ។ ត្រូវបន្តទៅទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យបានគ្រប់ដូស ទាំងដូសមូលដ្ឋាន និងដូសជំរុញ ទី៣ ដូសទី៤ ដូសទី៥ ដូសទី៦ និងដូសជំរុញបន្តបន្ទាប់នៅពេលដល់វេនត្រូវចាក់ ដើម្បីពង្រឹងរក្សាកងការ ពារខ្លួន និងពង្រឹងភាពស៊ាំសហគមន៍រឹងមាំ ដើម្បីបន្តចៀសផុត ការផ្ទុះឡើងវិញនូវការរាតត្បាតវីរុសកូវីដ-១៩ ។
ក្រសួងបានរំលឹកពលរដ្ឋឱ្យមានការប្រុងប្រយ័ត្ន នៅពេលចូលផ្សារទិញម្ហូបអាហារ ទិញសាច់ ឬ បសុបក្សីរស់ ឬសម្ភារៈនានា ជាពិសេសត្រូវចេះត្រៀមលក្ខណៈ ទុកជាមុនពីចម្ងាយ ជៀសវាងការកកស្ទះ ឬការកកកុញមនុស្សច្រើននៅតាមទីផ្សារ ឬហាង នៅក្នុងថ្ងៃតែមួយ ឬក្នុងថ្ងៃពិធីសែននានា ។
កន្លងទៅថ្មីៗនេះ ក្នុងពេលចុះពិនិត្យទីតាំងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ស្ថិតនៅខេត្តព្រះសីហនុ និងខេត្តកោះ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធាន គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ការក្រើនរំលឹកពល រដ្ឋត្រូវគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាលដើម្បីការពារខ្លួនពីជំងឺកូវីដ និងជំងឺផ្សេងៗ នាឱកាស បុណ្យចូលឆ្នាំចិន និងចូលឆ្នាំខ្មែរ។
បច្ចុប្បន្នក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគ្រប់គ្រងស្ថានភាពការឆ្លងរីរាលដាលវីរុសកូវីដ-១៩ បានល្អប្រសើរ ជា ហេតុធ្វើឱ្យប្រជាជនកម្ពុជា អាចរៀបចំប្រារព្ធពិធីផ្សេងៗ និងរៀនរស់នៅជាធម្មតា តាមគន្លងប្រក្រតីភាពថ្មី ជាមួយនឹងវត្តមានវីរុសកូវីដ-១៩ ៕អត្ថបទ៖ ទូច សោភ័ណ

