អាជីករលក់ផ្កានិយាយថា ឆ្នាំនេះតម្លៃនាំចូលខ្ពស់ជាងឆ្នាំកន្លងទៅ ខណៈតម្លៃលក់រាយរក្សានៅដដែល

2023/01/19 03:03:22 am        673


ភ្នំពេញ៖ ក្រុមអាជីវករលក់ដើមផ្កា នៅរាជធានីភ្នំពេញ បានលើកឡើងថា ក្នុងរដូវសែនចូលឆ្នាំចិន-វៀតណាមឆ្នាំ២០២៣នេះ តម្លៃផ្កានាំចូល គឺខ្ពស់ជាងឆ្នាំ២០២២ ដោយសារអ្នកដាំមានចំនួនតិច និងខ្សត់ផ្កាជាដើម ខណៈផ្កាទាំងអស់នោះភាគច្រើននាំចូលពីប្រទេសចិន ថៃ និងវៀតណាម។

​សូមបញ្ជាក់ថា ផ្កាជាច្រើនប្រភេទ និងសំខាន់ៗដូចជា ផ្កាស្បៃរឿង ដង្គុំ អង្គារសីល៍ អ័រគីដេ ដើមក្រូច ដើមម្ចាស់ សេមាន់ និងដើមរាសី-ល- ត្រូវបានគេទិញយកតាំងលម្អរក្នុងឱកាសបុណ្យ​ចូលឆ្នាំប្រពៃណី​ជនជាតិ​ចិន-វៀតណាម ដែលគេចាត់ទុកថា នាំលាភសំណាង សិរីសួស្តី និងត្រជាក់ត្រជុំ​ជាដើមទៅ​កាន់កូនចៅក្នុងក្រុមគ្រួសារ។

អ្នកស្រី សុខ លាង អាជីវកលក់ដើមផ្កា នៅបណ្តោយផ្លូវសហព័ន្ធរុស្ស៉ី ស្ថិតក្នុងខណ្ឌសែនសុខ រាជធានី​ភ្នំពេញ បានឲ្យទូរទស្សន៍ព័ត៌មាន ប៊ីធីវី ដឹងថា ភាគច្រើននៃផ្កានាំចូលពីក្រៅស្រុក ដើម្បីដាក់លក់រាយ​នៅកម្ពុជាក្នុងឱកាសបុណ្យចូលឆ្នាំ ចិន-វៀតណាមឆ្នាំនេះ បៀបធៀបនឹងឆ្នាំកន្លងទៅ តម្លៃនាំចូលគឺកើនឡើងជាងឆ្នាំងមុន តែចំពោះប្រភេទផ្កាអង្គារសីល៍ និងដើមក្រូចភ្នំប៉ុណ្ណោះ ក្រៅពីនេះដូចជាផ្កាស្បៃរឿងជាដើម នៅរក្សាតម្លៃថេរ។

បើតាមអាជីវករលក់ក្បែរៗគ្នាខាងលើនេះ បានឲ្យដឹងស្រដៀងគ្នាថា ទោះបីជាស្ថានភាពកូវីដធូរស្រាលច្រើនជាងឆ្នាំមុនៗយ៉ាងណាក្តី ប៉ុន្តែពួកគាត់មិនហ៊ានរំពឹងទេថា អាចនឹងលក់ផ្កាដាច់ច្រើន ឬក៏អស់យ៉ាងណាទេ ដោយសារបច្ចុប្បន្នទីផ្សារប្រកួតប្រជែង ជាពិសេសអ្នកលក់កើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ និងគ្រប់ទីកន្លែង។ក្រុមអាជីវករលក់ផ្កាតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៉ី បានអះអាងស្រដៀងគ្នាថា គិតមកដល់ថ្ងៃនេះ អាចលក់ផ្កាបានត្រឹម ៣០%ប៉ុណ្ណោះ ភាគច្រើនលក់ដាច់ប្រភេទផ្កាស្បៃរឿង ផ្ការអង្គារសីល៍ (ប្រភេទដើមតូច) និងផ្កាដង្គុំ។

សូមបញ្ជាក់ថា ប្រភេទផ្កាដង្គុំតម្លៃ ១០ដុល្លារ ក្នុង១ផើង, ដើមរាសី ៣ដុល្លារ, ផ្កាស្បៃរឿងតម្លៃ ៨ពាន់រៀល សម្រាប់១ផើងតូច និងផើងធំតម្លៃ ១ម៉ឺនរៀល, ដើមម្នាស់ ១៥ដុល្លារ។ ដោយឡែក ដើមផ្កាអង្គារសីល៍ តម្លៃចាប់ពី ៧ដុល្លារ ដល់៣៥០ដុល្លារ ទៅតាមទំហំតូចធំ និងដើមក្រូចភ្នំ តម្លៃចាប់ពី ២៥ដុល្លារ ដល់ ៤០០ដុល្លារ ទៅតាមទំហំតូចធំដូចគ្នា៕​ អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm