មន្ដ្រីជាន់ខ្ពស់​កីឡា​វាយ​កូន​បាល់​អាស៊ី​រំពឹង​កម្ពុជា​នឹង​រៀបចំ​ស៊ី​ហ្គេម​ដោយ​ជោគជ័យ​

2023/01/19 05:20:01 pm        78

​វាយ​កូន​បាល់៖ មន្ដ្រីជាន់ខ្ពស់​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​អាស៊ី បានបង្ហាញ​ជំនឿ​ចិត្ត​យ៉ាង​មុតមាំ​លើ​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជា គឺមាន​លទ្ធភាព​គ្រប់គ្រាន់ដើម្បី​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ នាពេលខាងមុខប្រកបដោយ​ភាពជោគជ័យ។​

​នេះ​បើតាម​ការបញ្ជាក់​របស់​លោក​ Kitsombat Euammongkol  ​ប្រធាន​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​អាស៊ី និង​នាយក​ប្រតិបត្តិ​លោកស្រី​ Manpreet Kandhari ​បន្ទាប់ពី​មន្ដ្រីជាន់ខ្ពស់​ទាំង២ បានធ្វើ​ដំណើរ​ទស្សនកិច្ចដើម្បី​ពិនិត្យ​វឌ្ឍនភាព​ការងារ​ត្រៀម​រៀបចំ​ស៊ី​ហ្គេម​នៅ​កម្ពុជា។​ ​ដំណើរ​ទស្សនកិច្ច​នេះដែ​រត្រូវបាន​លោក ទេព រិទ្ធី​វិ​ទ្ធ អគ្គលេខាធិការ​សហ​ព័ន្ធ​កីឡា​វាយ​កូន​បាល់​កម្ពុជារៀបចំ​សន្និសីទ​សារព័ត៌មាន ដើម្បី​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្ដៅនៅ​ទីស្នាក់ការ​របស់​សហព័ន្ធ ក្នុង​ពហុ​កីឡដ្ឋាន​ជាតិកាល​ល្ងាច​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០២៣ ម្សិលមិញ​។​ ​លោក​ Kitsombat Euammongkol ​បានបង្ហាញ​សេចក្ដី​រីករាយ​ជាខ្លាំង បន្ទាប់ពី​កម្ពុជា​ទទួលបាន​សិទ្ធ​ធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម ហើយ​លោក​ក៏មាន​មោទនភាពចំពោះ​ការអភិវឌ្ឍ និង​ភាព​រីកចម្រើន​របស់​ក​ម្ពុ​ជា ក្នុងការ​ទទួលយក​ព្រឹត្តិការណ៍​ប្រចាំ​តំបន់​នេះ មក​រៀបចំ​ជា​លើកដំបូងក្រោយ​រង់ចាំ​អស់​ជា​យូរ​ផងដែរ។​

​ក្នុងនាម​ប្រធាន​សហព័ន្ធ​កីឡា​វាយ​កូន​បាល់​អាស៊ី​  ​លោក​រីករាយក្នុងការ​គាំទ្រ និង​សហការ​រៀបចំ​ការប្រកួត​នេះ។ លោក​ទទួលស្គាល់ថា កីឡា​វាយ​កូន​បាល់ពិបាក​ក្នុងការ​ស្វែងរក​ជ័យជម្នះ ដោយ​ត្រូវ​ហ្វឹកហាត់​ខ្លាំង និង​ប្រកួត​ជាមួយ​បណ្ដា​ប្រទេស​ជាច្រើនទម្រាំ​ទទួលបាន​មេដាយ។ តែ​លោក​រំពឹងថា កម្ពុជា​នឹង​អាច​ឈ្នះ​មេដាយ​ណាមួយ បើសិន​កីឡាករ​-​កីឡាការិនីបន្ដ​ការ​ខំប្រឹង​បន្ថែមទៀត។​ ​ជាមួយគ្នា​នោះលោកស្រី​ Manpreet Kandhari ​ដែល​ទើប​ចូលរួម​រៀប​ចំ​ព្រឹត្តិការណ៍​ស៊ី​ហ្គេមលើក​ទី​៣១ នៅ​វៀតណាមកាលពី​ឆ្នាំមុនបាន​លើកឡើងថា កាល​ស៊ី​ហ្គេមនៅ​វៀតណាមពិតជា​ធ្វើ​បានល្អ ទាំង​ការទទួល​បដិសណ្ឋារកិច្ច ការ​ស្នាក់នៅ ហូបចុក និង​ដំណើរ​ការរៀបចំ​ការប្រកួត តែ​ក៏​នៅតែមាន​ចំណុច​ខ្វះខាត​ដែរ។ ប៉ុន្ដែ​សម្រាប់​ស៊ី​ហ្គេមនៅ​កម្ពុជា លោក​សង្ឃឹមថានឹងធ្វើ​បានល្អ ព្រោះ​មាន​ថ្នាក់ដឹកនាំ​សហព័ន្ធ​ល្អ ពិសេស​លោក​អគ្គលេខាធិកា​រ។​

​ម្យ៉ាងវិញទៀតកម្ពុជា​ក៏​ធ្លាប់​ទទួល​ធ្វើ​ម្ចាស់ផ្ទះ​កិច្ចប្រជុំ សិក្ខាសាលា និង​ការប្រកួត​អន្ដរជាតិ​ផ្សេងៗ ហើយ​ប្រទេស​ចូលរួមសុទ្ធតែ​បាន​កោតសរសើរ​ថា កម្ពុជា​រៀបចំ​បានល្អ។ កត្ដា​ទាំងនេះបានធ្វើ​ឲ្យ​លោកស្រី​មាន​សុ​ទិដ្ឋិ​យម​ថា មិនមាន​អ្វី​ជា​ឧបសគ្គ​សម្រាប់​កម្ពុជា ក្នុងការ​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​នោះទេ៕

​អត្ថបទ៖ លី ឈុន​ឡា​

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm