ក្រុម​បាល់ទះ​ស្នងការ​នគរបាល​ខេត្ត​កោះកុង​លើក​ពានរង្វាន់​លោកជំទាវ មិថុនា ភូ​ថង​

2023/01/19 05:49:02 pm        110

​បាល់ទះ​៖ ក្រុមកីឡា​បាល់ទះ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុងជាប់​ជើងឯក​លេខ​១ ជា​អ្នក​លើក​ពានរង្វាន់​រប​ស់លោក​ជំទាវ មិថុនា ភូ​ថង អភិបាលខេត្ត ក្រោយ​ការប្រកួត​យ៉ាង​ស្វិតស្វាញ​រយៈពេល ​៦​ថ្ងៃ​កន្លងទៅ​។​

​នេះ​ជា​លើកដំបូង​ហើយ​ដែល​ក្រុម​កីឡាបាល់ទះ​នៃ​ស្នងការ​នគរបាល​ដ្ឋា​ន​ខេត្តកោះកុង បាន​ជាប់​ជ័យលាភី​ជើងឯក​លើក​ពានរង្វាន់​របស់លោក​ជំទាវ មិថុនា ភូ​ថង បន្ទាប់ពី​ប្រកាស​បង្កើត​ក្លិប​កីឡាបាល់ទះ​ខេត្ត​កាលពី​ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០២២​។​ ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ គង់ មនោ ប្រធាន​ក្លិប​កីឡាបាល់ទះ​ខេត្តកោះកុងលើកឡើង​នៅ​រសៀល​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០២៣ ​ថា ការប្រកួតប្រជែង​ដ៏​ស្វិតស្វាញ​នេះ​មាន​ក្រុម​ប្រកួត​ចំនួន ​១២​ក្រុមធ្វើឡើង​រយៈពេល​ ៦​ថ្ងៃ​មក ហើយ​ទំរាំ​រកឃើញ​ជើងឯក​នៅថ្ងៃនេះ ដោយ​កីឡាករ​ម្នាក់​សុទ្ធតែ​បាន​ប្រឹងប្រែង​អស់កម្លាំង​កាយ​ចិត្ត ដើម្បី​ដណ្តើម​ជ័យជម្នះ​ដោយ​បញ្ចេញ​សមត្ថភាព​ដែល​ខ្លួន​មាន​ពិតៗ​។ ​បើតាម​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ គង់ មនោ ក្រុមកីឡា​បាល់​ទះ​ជាប់​ចំណាត់ថ្នាក់​លេខ​២ បាន​ទៅលើ​អធិការដ្ឋាន​នគរបាល​ស្រុក​បូ​ទូ​ម​សាគរ និង​ក្រុម​កីឡាបាល់ទះជាប់​ចំណាត់ថ្នាក់​លេខ​៣ បាន​ទៅលើ​អធិការដ្ឋាន​នគរបាល​ស្រុកស្រែ​អំបិល អម​ទៅដោយ​ថវិកា​មួយចំនួនធំ​ផងដែរ​។​

​លោក​ប្រធាន​ក្លិប​កីឡាបាល់ទះ​ខេត្តកោះកុងសម្តែង​នូវ​មោទនភាព និង​កោតសរសើរ​យ៉ាងខ្លាំង​ចំពោះ​កិច្ចប្រឹងប្រែង​ប្រកប​ដោយសារ​ត្មី​សាមគ្គីភាព​ខ្ពស់បំផុត ហើយ​លោក​ជឿជាក់ថា ទៅ​ថ្ងៃមុខវិស័យ​កីឡាបាល់ទះ​នៅក្នុង​ខេត្ត​កាន់តែ​រីកចម្រើន​ទ្វេរ​ដង​បន្ថែមទៀត ក្រោម​ម្លប់​សុខសន្តិភាព​។​ ​សម្រាប់​លោកជំទាវ មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុង ចាត់​ទុក​ការទទួល​ជ័យជម្នះ​របស់​ក្រុមកីឡា​បាល់ទះ​នៅពេលនេះ​ថា ជាការ​បំផុសស្មារតី​ក្នុង​ពង្រឹង​ចំណេះដឹង​សមត្ថភាព​ដល់​អ្នក​ដែលមាន​ចាប់អារម្មណ៍ ​ចូលរួម​លេង​កីឡា​កាន់តែច្រើន​តាំងពី​ថ្នាក់មូលដ្ឋាន​ រហូតដល់​ឈានទៅ​ប្រកួតប្រជែង​កម្រិត​ថ្នាក់ជាតិ ព្រមទាំង​អបអរសាទរ​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​ ខាងមុខនេះ​។​

​ដើម្បី​សាទរ​ដំណើរ​ទៅកាន់​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ លោកជំទាវ​អភិបាលខេត្តបាន​រំលេច​ទៀត​ដែរ​ថា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជំរុញ​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ទាំងអស់​បំផុស​ចលនា​ស្មារតី​គាំទ្រ​កីឡា​ជាតិ​ឱ្យ​កាន់តែច្រើន ដោយ​សល់​តែ​ ១០០​ថ្ងៃ​ទៀត​ប៉ុណ្ណោះកម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​ជា​ផ្លូវការ ក្រោម​ពេល​ស្លោក​កីឡា​រស់​ក្រោម​ម្លប់​សន្តិភាព​។​ ​លោកជំទាវ​អភិបាលខេត្តសង្កត់ធ្ងន់ថា ចំពោះ​ក្រុម​ដែល​មិនទាន់បាន​ចំណាត់ថ្នាក់​ល្អ មេត្តា​ពង្រឹងសមត្ថភាព​បន្ថែមទៀត ដើម្បី​ទទួលលទ្ធផល​ល្អ​ពេល​ប្រកួត​លើក​ក្រោយៗ​។ «​ប្រសិនបើ​អ្នក​មិន​ខិតខំ​បង្ហូរ​ញើស​នៅ​ទីលាន​ហ្វឹកហាត់​នោះទេ អ្នកនឹង​ទទួល​បរាជ័យ​នៅលើ​ទីលាន​ប្រកួត​»៕

អត្ថបទ៖ ឈឹម មករា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        75
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        323
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        403

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm