ម្ចាស់​មេដាយ​មាស​អាស៊ី សាលី អ៊ូ​មើ​ត នឹង​ប្រកួត​ជើងឯក​ពិភព​លោក​នៅ​ថៃ​ចុង​សប្ដាហ៍​នេះ​

2021/04/27 09:59:58 am        514

​ម៉ូតូ​ទឹក​៖ កីឡាករ​ម៉ូតូ​ទឹក​ដ៏​ឆ្នើម​របស់​កម្ពុជា សាលី អ៊ូ​មើ​ត ម្ចាស់​មេដាយ​មាស​កីឡា​អាស៊ី និង​កីឡាករ មីន ម៉ូ​ស្ដា​ន នឹង​ត្រូវ​ប្រកួត​កីឡា​ម៉ូតូ​ទឹក​ជើងឯក​ពិភពលោក Jet Ski World Cup 2021 នា​ថ្ងៃ​ទី​២៤-២៥ ខែ​មេសា​ចុង​សប្ដាហ៍​នេះ​នៅ​ប្រទេស​ថៃ។​

​សាលី អ៊ូ​មើ​ត បាន​ថ្លែងប្រាប់​ក្រុមការងារ BTV តាមរយៈ​សារ​អេ​ឡិច​ត្រូ​និ​ច​ថា ការប្រកួត​កីឡា​ម៉ូតូ​ទឹក​ជើងឯក​ពិភព​លោក​ដែល​ថៃ​ធ្វើជា​ម្ចាស់ផ្ទះ​នេះ បាន​ចាប់ផ្ដើម​ប្រកួត​តាំងពី​ថ្ងៃ​ទី​២១ ហើយ​គ្រោង​បញ្ចប់​នៅ​ថ្ងៃ​ទី​២៥ ខែ​មេសា ដោយមាន​កីឡាករ​ជម្រើស​ជាតិ​កម្ពុជា ៥​រូប​ចូលរួម តែ​ក្នុង​នោះ​មាន ៣​រូប​បាន​បញ្ចប់​ការប្រកួត​រួចហើយ រួមមាន​កីឡាករ មីន អូស្មាន​, កៃ វ៉ាន់​ស៊ី​ដែន និង​កីឡាករ សាលី ហ្វី​លីន។​ ដោយឡែក​នៅ​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ​ចុង​សប្ដាហ៍​នេះ អ៊ូ​មើ​ត និង ម៉ូ​ស្ដា​ន នឹង​ត្រូវ​ប្រកួត​វិញ្ញាសា​ស្គី​ឈរ ឬ Ski GP។ វិញ្ញាសា​នេះ អ៊ូ​មើ​ត ធ្លាប់​ដណ្ដើម​បាន​មេដាយ​មាស​កីឡា​អាស៊ី​នៅ​ឥណ្ឌូនេស៊ី និង​ឈ្នះ​មេដាយ រួម​ទាំង​ពាន​ពិភពលោក​ជាច្រើន​មក​ហើយ តែ​ក្នុង​ការប្រកួត​ជើងឯក​ពិភពលោក​នេះ អ៊ូ​មើ​ត ហាក់​មាន​ក្ដីបារម្ភ​ដោយសារ​ម៉ូតូ​ខ្លួន​ចាស់​មាន​កម្លាំង​ខ្សោយ ខណៈ​ម៉ូតូ​ថ្មី​ត្រូវ​ជាប់​គាំង​នៅ​ប្រទេស​អូទ្រីស​ដោយសារ​កូ​វីដ​-១៩។ តែ​យ៉ាងណា​ទាំង អ៊ូ​មើ​ត និង ម៉ូ​ស្ដា​ន បាន​ប្ដេជ្ញា​នឹង​ខំប្រឹង​ឲ្យ​អស់ពី​លទ្ធភាព​ដើម្បី​ដណ្ដើម​ពាន និង​កិត្តិយស​ជូន​ជាតិ។​

​​តាម​ការ​បញ្ជាក់​របស់​កីឡាករ សាលី អ៊ូ​មើ​ត ចំពោះ​កីឡាករ​កម្ពុជា ៣​រូប​ផ្សេងទៀត​ដែល​បាន​បញ្ចប់​ការ​ប្រកួត​មុន សម្រាប់​កីឡាករ មីន អូស្មាន ដែល​ប្រកួត​លើ​វិញ្ញាសា Novice ski 1500 Stock បាន​ទទួល​ចំណាត់ថ្នាក់​លេខ​៥ ខណៈ​កីឡាករ សាលី ហ្វី​លីន ប្រកួត​វិញ្ញាសា Novice Runabout 1100 Stock ទទួល​បាន​ចំណាត់ថ្នាក់​លេខ​៦។ ប៉ុន្ដែ​អ្វី​ដែល​គួរ​ឲ្យ​សោកស្ដាយ​គឺ​កីឡាករ កៃ វ៉ាន់​ស៊ី​ដែន ដែល​ជួប​គ្រោះថ្នាក់​អំឡុង​ពេល​ការប្រកួត ដោយ​រអិល​ជើង​ធ្លាក់​ពីលើ​ស្គី​បណ្ដា​ឲ្យ​រង​របួស​ចង្កា​ដេរ​ចំនួន ១៦​ថ្នេរ មិន​អាច​បន្ដ​ការប្រកួតរហូត​ចប់​ចុង​ចប់​ដើមឡើយ ។​ ​អ៊ូ​មើ​ត បន្ដថា សម្រាប់​ប្រកួត​ថ្ងៃ​ដំបូង កៃ វ៉ាន់​ស៊ី​ដែន បាន​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ​៤ ជា​បណ្ដោះ​អាសន្ន តែ​ចូល​ដល់​ការប្រកួត​ថ្ងៃ​ទី​២ ពោល​គឺ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ដោយសារ​ជួប​ហេតុ​ការ​ចៃដន្យ​មិន​អាច​បន្ដ​ការប្រកួត​បាន គណៈកម្មការ​ក៏​សម្រេច​ផ្ដល់​ចំណាត់ថ្នាក់​លេខ​៨ ដល់​រូបគេ។

ប៉ុន្តែ​ជាក់ស្ដែងប្រសិនបើ កៃ វ៉ាន់​ស៊ី​ដែន មិន​ជួប​គ្រោះថ្នាក់​នោះ​ទេ ម្ល៉ោះ​គេ​អាច​ប្រជែង​ចំណាត់ថ្នាក់ Top3 បាន​ទៅ​ហើយ។​ ​គួរ​បញ្ជាក់​ថា ការប្រកួត​កីឡា​ម៉ូតូ​ទឹក​ជើង​ឯក​ពិភពលោកនៅ​ប្រទេស​ថៃ​ឆ្នាំនេះ គឺ​មិន​សូវ​មាន​ប្រទេស​ចូលរួម​ច្រើន​ដូច​ឆ្នាំ​មុនៗ​នោះ​ទេ ដោយសារ​បញ្ហា​កូ​វីដ​-១៩ តែ​ក្នុង​នោះ​ក៏​មាន​ក្រុម​កីឡាករ​ខ្លាំង​ៗមកពី​បណ្ដា​ប្រទេស​មួយ​ចំនួន​ចូលរួម​ដែរ ដូចជា​បារាំង ប៊ែ​ល​ហ្ស៊ិ​ក ជប៉ុន ចិន អេ​ស្ដូ​នៀ និង​ម្ចាស់ផ្ទះ​ថៃ​ជាដើម៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm