អ្នកជំនាញ រំពឹងថា វិស័យអចលនទ្រព្យ និងសំណង់ នឹងអាចឡើងវិញក្នុងឆ្នាំនេះ

2023/01/19 09:20:27 pm        1.1 K

ភ្នំពេញ៖ អ្នកជំនាញអចលនវត្ថុមើលឃើញថា សកម្មភាពអភិវឌ្ឍន៍អចលនទ្រព្យ និងសំណង់ និង​មានសកម្មភាពមមាញឹកជាងឡើងវិញ ​មានតម្រូវការច្រើនជាងមុន និងមានអ្នករកស៊ីលើ​ផ្នែកនេះ​កាន់តែច្រើនផងដែរ​ ខណៈសេដ្ឋកិច្ចក្នុងស្រុកកំពុងងើបល្អប្រសើរ។

លោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ​បានថ្លែងថា ការបើក​ប្រទេសចិនឡើងវិញនេះ​ វាជា​សញ្ញាណល្អ​សម្រាប់កម្ពុជា ​សម្រាប់ការអភិវឌ្ឍ​លើគ្រប់វិស័យ​ឲ្យតែល្អ​ប្រសើរថែមទៀត​ ក្នុងនោះវិស័យអចលនទ្រព្យ ​និងសំណង់ និង​អាចមានសកម្មភាព​មមាញឹក​ឡើងវិញ ​និងមានតម្រូវការទិញ-លក់ច្រើនជាងមុន ហើយក៏មានអ្នករកស៊ីទទួលទាន​លើផ្នែកនេះ​មានសកម្មភាពផុលផុសជាងមុនផងដែរ។

យោងតាមក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ទិន្នន័យសំណង់ទូទាំងប្រទេស​មាន​ចំនួន ៨២៦ គម្រោង មានតម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណជាង ​២,៦ ពាន់លានដុល្លារ នៅ​ឆ្នាំ២០២២ ថយចុះជិត ៥០ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ។

ការអនុវត្តក្រោមសមត្ថកិច្ចក្រសួង មានចំនួន ​២០២ គម្រោង ​មានទុនវិនិយោគជាង ២ ពាន់លាន​ដុល្លារ ​។ ចំណែកស្ថិតសមត្ថកិច្ចរដ្ឋបាលរាជធានី ខេត្ត មានចំនួន ៦២៥ គម្រោង មានទុន​វិនិយោគ​ជាង ៥៤៧ លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ។

នៅក្នុងឆ្នាំ ២០២៣ នេះ រាជរដ្ឋាភិបាល​ រំពឹងថា​ វិស័យសំណង់​នឹងបន្ត​កំណើន​ទាប​ជាងនិន្នាការ​ធម្មតា​ដោយសារការរំពឹងទុកការងើបឡើងវិញយឺត ​នៃរំហូរទុនវិនិយោគពីបរទេស ជាពិសេស​សម្រាប់សំណង់ថ្លៃខ្ពស់ ក៏ដូចជាសំណង់បម្រើឱ្យវិស័យទេសចរណ៍ ​និងពាណិជ្ជកម្ម ស្របពេល​ដែលសកម្មភាពសំណង់លំនៅឋាន​ ក៏ត្រូវ​បានរំពឹងថា ​នៅបន្តក្សាកំណើន ប៉ុន្តែស្ថិត​ក្នុងកម្រិតទាបផងដែរ៕អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        80
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        168
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        159

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់

2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm