នេប៉ាល់៖ សាច់ញាតិដែលកំពុងកាន់ទុក្ខនៃជនរងគ្រោះធ្លាក់យន្តហោះនៅប្រទេសនេប៉ាល់ មានការអត់ធ្មត់កាន់តែខ្លាំងឡើង ខណៈពួកគេរង់ចាំអាជ្ញាធរធ្វើកោសល្យវិច័យ និងប្រគល់សាកសពទៅបូជា។

ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Yeti Airlines ដែលមានអ្នកដំណើរ ៧២នាក់បានធ្លាក់ចូលទៅក្នុងជ្រលងភ្នំមួយកន្លែងកាលពីថ្ងៃអាទិត្យ ខណៈកំពុងខិតជិតមកដល់អាកាសយានដ្ឋានអន្តរជាតិ Pokhara ដែលទើបនឹងបើកថ្មីនៅតំបន់ជើងភ្នំហិម៉ាឡៃ។ ក្នុងឧប្បត្តិហេតុនេះពុំមានអ្នកនៅរស់រានមានជីវិតនោះទេ។ សាច់ញាតិជនរងគ្រោះម្នាក់និយាយ នៅពេលគាត់បានរង់ចាំនៅខាងក្រៅវិទ្យាស្ថានវេជ្ជសាស្ត្រទ្រីប៊ូវ៉ាន់ (Tribhuvan) ថា វាមានរយៈពេល ៤ថ្ងៃហើយ ប៉ុន្តែគ្មាននរណាម្នាក់យកចិត្តទុកដាក់ចំពោះយើងនោះទេ។ លោកនិយាយថា លោកចង់ឲ្យការធ្វើកោសល្យវិច័យឲ្យបានលឿន ដើម្បីឲ្យក្រុមគ្រួសារទទួលបានសពមនុស្សជាទីស្រឡាញ់ទៅបូជា។
អាជ្ញាធរមិនបានធ្វើអត្ថាធិប្បាយលើការធ្វើកោសល្យវិច័យទេកាលពីថ្ងៃពុធ ប៉ុន្តែសាកសពជាច្រើនត្រូវបានគេរាយការណ៍ថា ត្រូវបានបូជាដោយមិនសមរម្យ។ អ្នកជំនាញអាកាសចរណ៍មួយចំនួនបាននិយាយថា វីដេអូពីមូលហេតុនៃពេលវេលាចុងក្រោយរបស់យន្តហោះបង្ហាញថា យន្តហោះបានរលត់ម៉ាស៊ីន ទោះបីជាវាមិនទាន់ច្បាស់ពីមូលហេតុក៏ដោយ។ នគរបាលនិយាយថា ការស្វែងរកអ្នកបាត់ខ្លួនម្នាក់ទៀតដែលនៅសល់បានបន្តកាលពីថ្ងៃពុធ ដោយមានជំនួយពីអ្នកមុជទឹក និងយានដ្រូន។ បុគ្គលិកបានបិទទំនប់នៅទន្លេ Seti ដើម្បីជួយពួកគេស្វែងរកសាកសពនៅក្នុងជ្រោះជម្រៅ ៣០០ម៉ែត្រ៕
អត្ថបទ៖ ប៊ុនថន