បាល់ទាត់៖ ក្រុមបាល់ទាត់ Inter Milan បានយកឈ្នះក្រុមរួមទីក្រុង AC Milan ៣-០ ដើម្បីលើកពាន Italian Super Cup ដែលរៀបចំនៅទឹកដីអារ៉ាប៊ីសាអ៊ូឌីត។ Federico Dimarco ជាអ្នកបើកការនាំមុខលើក្រុមជើងឯក Serie A នៅនាទីទី១០ មុនពេលដែលខ្សែប្រយុទ្ធជើងចាស់ Edin Dzeko បន្ថែមការនាំមុខមួយគ្រាប់ទៀតឱ្យ Inter Milan មុនចប់វគ្គទី ១។

វគ្គទី ២ ជ័យលាភីជើងឯក World Cup ជាក្រុមអាហ្សង់ទីន Lauraro Martinez បន្ថែមគ្រាប់ចុងក្រោយឱ្យ Inter Milan យកឈ្នះ AC Milan ៣-០។ សូមបញ្ជាក់ថា Italian Super Cup ជាការប្រកួតដើម្បីពានរវាងជើងឯកអ៊ីតាលី Serie A និង Coppa Italia រដូវកាលមុនដូចពានរង្វាន់ FA Community Shield នៅទឹកដីអង់គ្លេសដែរ។ នេះជាលើកដំបូងដែល Inter Milan យកឈ្នះ AC Milan នៅវគ្គផ្តាច់ព្រ័ត្រ បន្ទាប់ពីធ្លាប់ចាញ់ពីរលើកនៅវគ្គផ្តាច់ព្រ័ត្រ Coppa Italia ឆ្នាំ ១៩៧៧ និង ២០១១ ពាន Italian Super Cup នេះ៕
អត្ថបទ៖នាង សុភាវុធ