ភ្នំពេញ ៖ លោក Ethan Rinks ប្រធានគ្រប់គ្រងគម្រោងកាត់រំសាយអាវុធ និងសំណល់សង្គ្រាម នៃក្រសួងការបរ ទេសសហរដ្ឋអាម៉េរិក បានថ្លែងអំណរគុណចំពោះសម្តេចតេជោប្រមុខរាជរដ្ឋាភិបាល ដែលបានគាំទ្រដល់ប្រទេសអ៊ុយក្រែន តាមរយៈការជួយហ្វឹកហ្វឺនជូនដល់អ្នកជំនាញសកម្មភាពមីនអ៊ុយក្រែន។ លោ កបន្ថែមថា ការគាំទ្ររបស់កម្ពុជានេះបានបង្ហាញពីស្មារតីរួបរួមក្នុងសហគមន៍អន្តរជាតិប្រឆាំងនឹងសង្គ្រាមផង និងជាពិសេសជួយជំរុញកិច្ចការមនុស្សធម៌ ដើម្បីជួយដល់ប្រជាជនអ៊ុយក្រែនផងដែរ។
ការលើកឡើងរបស់លោក Ethan Rinks បែបនេះត្រូវបានធ្វើឡើងនៅក្នុងជំនួបពិភាក្សាជាមួយឯកឧត្ដ ម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ អមដំណើរដោយលោក Geary A. Cox, II ប្រធានគម្រោងប្រចាំអាស៊ី និងប៉ាស៊ីហ្វិក ដែលលោកទាំង២ បា នចុះមកទស្សនកិច្ចវាយតម្លៃគម្រោងជំនួយសកម្មភាពមីនទាំងអស់ ដែលរដ្ឋាភិបាលសហរដ្ឋអាម៉េរិកបានគាំទ្រដល់កម្ពុជា។។
ជំនួបពិភាក្សានេះផ្តោតសំខាន់លើការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសកម្មភាពមីននៅកម្ពុជា និងអន្តរជាតិ។
សហរដ្ឋអាម៉េរិកបានផ្តល់ជំនួយដល់សកម្មភាពមីនមនុស្សធម៌ ដើម្បីគាំទ្រដល់អង្គភាពស៊ីម៉ាក់ចាប់តាំ ងពីឆ្នាំ១៩៩៣ មក និងបានបន្តគាំទ្ររហូតដល់ចុងឆ្នាំ២០២៥។ បច្ចុប្បន្នអង្គភាពស៊ីម៉ាក់បានទទួលជំនួ យពីសហរដ្ឋអាម៉េរិកសម្រាប់ការបោសសម្អាតផ្ទៃដីរងផលប៉ះពាល់ដោយគ្រាប់បែកចង្កោម និងសំណ ល់យុទ្ធភណ្ឌសង្គ្រាមនៅបណ្តាខេត្តខាងកើតប្រទេសមានដូចជា ព្រៃវែង ស្វាយរៀង កំពង់ចាម ត្បូងឃ្មុំ និងខេត្តក្រចេះជាដើម។ ចាប់តាំងពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៥ សហរដ្ឋអាម៉េរិកបានសម្រេចផ្តល់ជំនួយចំនួន ៦.៣៥៥.៧២០ ដុល្លារដល់អង្គភាពស៊ីម៉ាក់ក្នុងកិច្ចសហប្រតិបត្តិការជាមួយអង្គការ NPA ដើម្បីស្រាវជ្រាវ និងបោសសម្អាតគ្រាប់បែកចង្កោមប្រមាណ១២១គីឡូម៉ែត្រការ៉េ នៅតាមបណ្តាខេត្តទាំងនេះ។
លោក Ethan Rinks ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងការចូលរួមរបស់អង្គភាពស៊ីម៉ាក់ក្នុងការបង្កើនប្រសិទ្ធភាព និងល្បឿនរំដោះផ្ទៃដីបានឆាប់ជាមួយបច្ចេកទេ ស និងនីតិវិធីប្រកបដោយវិជ្ជាជីវ:នាំមុខគេក្នុងតំបន់ និងពិភពលោក៕
ដោយ៖ គង់ ឌិន





