កំពង់ឆ្នាំង៖ នៅថ្ងៃទី១៩ ខែ មករាឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានដឹកនាំក្រុមការងារមនុស្សធម៌ និងក្រុមការងារយោធិននារីរបស់អង្គភាព សហការជាមួយអាជ្ញាធរស្រុក កងកម្លាំងទាំង ៣ប្រភេទ នាំយកអង្ករចំនួន ៧៥០គីឡូក្រាម ស័ង្កសី ៣០០សន្លឹក.ស៊ីម៉ងត៍ ៣០ បេ គ្រឿងឧបភោគបរិភោគ រួមនឹងថវិកាមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក និងលោកជំទាវ ឧបត្ថម្ភដល់សមាជិកសមាគមអតីតយុទ្ធជន ចំនួន ១៥គ្រួសារ រស់នៅក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ ។







