រុស្ស៊ី​ព្រមាន​ថា ខ្លួន​នឹង​អាច​ប្រើ​អាវុធ​នុយក្លេអ៊ែរ ប្រសិនបើ​ចាញ់​ក្នុង​សង្គ្រាម​អ៊ុយ​ក្រែ​ន​

2023/01/20 07:01:24 pm        417

​រុស្ស៊ី៖ ខណៈ​សហរដ្ឋអាមេរិក​ត្រៀម​ប្រកាស​ការ​ផ្ដល់​ជំនួយ​យោធា​ថ្មី​ដល់​ប្រទេស​អ៊ុយ​ក្រែ​ន​ ហើយទីក្រុង ​Kyiv ជំរុញ​ដល់ដៃ​គូ​លោក​ខាង​លិច​របស់​ខ្លួន​ឲ្យ​ផ្ដល់​រថក្រោះ​ទំនើប​ៗ និង​អាវុធ​ធុន​ធ្ងន់​ផ្សេង​ទៀត​ទីក្រុង Moscow បាន​ឆ្លើយតប​កាលពី​ថ្ងៃ​ព្រហស្បតិ៍ដោយ​ការ​គំរាម​ស្រដៀង​គ្នា​កាលពី​កន្លងទៅ​។

​ជាថ្មី​ម្ដងទៀត​រុស្ស៊ី​បាន​សំដៅ​ដល់​ឃ្លាំង​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន ​ដើម្បី​រារាំង​សហរដ្ឋអាមេរិក និង​សម្ព័ន្ធ​យោធា​ណា​តូ​របស់ខ្លួន​កុំ​ឲ្យ​ជួយ​អ៊ុយ​ក្រែ​ន ទប់ទល់​នឹង​ការ​លុកលុយ​ពេញបន្ទុក​របស់​ប្រធានាធិបតី Vladimir Putin ដែល​បាន​បើក​ការវាយប្រហារ​អូសបន្លាយ​ជិត​ ១១​ខែ​មកនេះ​។ អតីត​ប្រធានាធិបតី​រុស្ស៊ី​លោក Dmitry Medvedev ជា​សម្ព័ន្ធមិត្ត​ដ៏​សំខាន់​របស់លោក Putin ដែល​បច្ចុប្បន្ន​កាន់តំណែង​ជា​អនុប្រធាន​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​រុស្ស៊ីបាន​និយាយថា នេះ​មិនមែនជា​ការលើកឡើង​ឲ្យ​រួច​តែ​ពី​មាត់​នោះទេ​។ ​ការបរាជ័យ​របស់​ម​ហា​អំណាច​នុយក្លេអ៊ែរ​មួយ​នេះ​នៅក្នុង​សង្គ្រាម អាច​បង្ក​ឲ្យ​មាន​សង្គ្រាម​នុយក្លេអ៊ែរ​ ​នេះ​បើតាម​ការសរសេរ​បង្ហោះ​នៅលើ​បណ្ដាញ​ Telegram ​របស់លោក។ ​

​លោក Medvedev បាន​បន្ថែម​ថា មហាអំណាច​នុយក្លេអ៊ែរ​មិន​ធ្លាប់​បរាជ័យ​ក្នុង​ជម្លោះ​ធំៗ ដែល​ការសម្រេច​លើ​ជោគ​វាសនា​របស់ខ្លួន​នោះទេ វោហា​សាស្ត្រ​របស់លោក​បាន​កើនឡើង​កាន់តែខ្លាំង​ឡើង ​ក្នុងអំឡុងពេល​នៃ​សង្គ្រាម​ជិតមួយឆ្នាំ​។​ ​នៅពេល​សួរថា​ តើ​សេចក្តីថ្លែងការណ៍​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​របស់លោក Medvedev បង្ហាញ​ពី​ការកើនឡើង​នៃ​ជម្លោះ​នៅ​អ៊ុយ​ក្រែ​ន ឬ​ការ​ប្រឈម​ដាក់គ្នា​កាន់តែ​ធំ​របស់​រុស្ស៊ី​ជាមួយ​លោកខាងលិច​នោះ ឬ​យ៉ាងណា អ្នកនាំពាក្យ​ជាន់ខ្ពស់​របស់​វិមាន​ក្រឹម​ឡាំង​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ការអត្ថាធិប្បាយ​នេះ​គឺ​ស្របតាម​គោលការណ៍​នុយក្លេអ៊ែរ​របស់​រុស្ស៊ី​។ ​គោលការណ៍​នុយក្លេអ៊ែរ​របស់​ទីក្រុង Moscow អនុញ្ញាត​ឲ្យមានការ​វាយប្រហារ​ដោយ​នុយ​ក្លេអ៊ែរ បន្ទាប់ពីមានការ​ឈ្លានពាន​ប្រឆាំងនឹង​សហព័ន្ធរុស្ស៊ី នៅពេល​រដ្ឋ​មួយ​នេះ​រង​ការគំរាមកំហែង​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        59
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        68
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        85

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ

2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm