ខេត្តស្វាយរៀង៖ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស (គ.វ.ក.១៩) នៅព្រឹកថ្ងៃទី ២០ខែមករានេះ បន្តដឹកនាំក្រុមការងារ គ.វ.ក.១៩ និងមន្រ្តីសុខាភិបាលថ្នាក់ក្រោមជាតិ ចុះពិនិត្យទីតាំងចាក់វ៉ាក់បង្ការជំងឺកូវីដ-១៩ ស្ថិតនៅខេត្តស្វាយរៀង ។
ការចុះពិនិត្យទីតាំងចាក់វ៉ាក់សាំងនេះ ស្ថិតវិទ្យាល័យជីភូ ,តំបន់សេដ្ឋកិច្ចពិសេសខេត្តស្វាយរៀង Giga resource និងមណ្ឌលសុខភាពសង្ឃ័រ ធ្វើឡើងក្នុងគោលបំណងសិក្សាស្វែងយល់បន្ថែមពីដំណើរការចាក់វ៉ាក់សាំង និងជំរុញប្រជាពលរដ្ឋទៅទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ដូសជំរុញជាបន្តបន្ទាប់ ដើម្បីបង្កើនភាពសុំាក្នុងសហគមន៍ទប់ទល់នឹងជំងឺរីករាលដាលសាកលកូវីដ-១៩ បំប្លែងថ្មីៗ។







