សម្តេចតេជោ សម្រេចដាក់ឈ្មោះផ្លូវពីរខ្សែនៅកម្ពុជា តាមឈ្មោះអតីតប្រធានាធិបតីឥណ្ឌូនេស៊ី

2023/01/20 12:56:47 pm        328

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចជ្រើសរើសយកផ្លូវពីរខ្សែ នៅក្នុងប្រទេសកម្ពុជា ដាក់ឈ្មោះអតីតប្រធានាធិបតីឥណ្ឌូនេស៊ី ស៊ូកាណូ និងអាលីអាឡាតាស់ ដើម្បីជាការចងចាំគុណបំណាច់របស់ថ្នាក់ដឹកនាំទាំងពីរនេះ ដែលបានជួយកម្ពុជា ឱ្យមានសន្តិភាពរហូតដល់ថ្ងៃនេះ ។

សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអនុញ្ញាតឱ្យឯកឧត្តម ស៊ូឌីម៉ាន់ ហាសេង ឯកអគ្គរដ្ឋទូតឥណ្ឌូ នេស៊ី ប្រចាំកម្ពុជា ចូលជួបសំដែងការគួរសម និងជម្រាបលា នៅថ្ងៃទី២០ ខែមករានេះ បាន​រំលឹកពីគុណ សម្បត្តិរបស់អតីតប្រធានាធិបតីឥណញ្ឌូនេស៊ី ដែលមានទំនាក់ទំនងល្អ ចាប់ផ្ដើម​កសាង​ទំនាក់ទំនង​ជាមួយព្រះករុណា ព្រះបរមរតនកោដ្ឋ ​ហើយបន្តបន្ទាប់មកទៀត ទំនាក់ទំនងនេះ ត្រូវបានពូនជ្រុំ ជាពិសេស ក្នុងឱកាសជួយខ្នះខ្នែង ក្នុងការពាំនាំសុខសន្តិភាពជូនដល់កម្ពុជា តាម​រយៈការនាំ​ទៅដល់កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងធ្វើឲ្យកម្ពុជាមានសុខ​សន្តិភាព​រហូត​មកដល់ពេលនេះ ។ នេះបើតាមការឱ្យដឹងរបស់​ឯកឧត្ដម ស្រ៊ី ថាមរុង្គ រដ្ឋមន្ត្រីប្រតិភូអមនាយក​រដ្ឋមន្ត្រី ។

សម្ដេចតេជោ បានសំដែងការអរគុណចំពោះការពីសំណាក់ប្រធានាធិបតីឥណ្ឌូនេស៊ី ចំពោះជោគ ជ័យ និង​ការដឹកនាំអាស៊ានរបស់សម្ដេច ​និងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូល​ពាក់ព័ន្ធកន្លងមក ​ប្រកបដោយជោគជ័យ​ ហើយក៏បានអរគុណផងដែរ ចំពោះការវាយតម្លៃប្រកប​ដោយ​វិជ្ជមានដល់ការរីកចម្រើនរបស់កម្ពុជា។

សម្តេចតេជោ បានបញ្ជាក់ថា ​ជោគជ័យនៃការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន​ លើកទី៤០-៤១ មិន អាច​កាត់ផ្ដាច់ពីការចូលរួមពីប្រទេសឥណ្ឌូនេស៊ី ​និងប្រទេសជាមិត្តដទៃទៀតទេ ជាពិសេសការ​ដែលប្រទេសឥណ្ឌូនេស៊ី ​បានគាំទ្រឲ្យប្រទេសទីម័រខាងកើត​ បានចូលជាសមាជិកអាស៊ាន ហើយអាច​នឹងចូលរួម ប្រជុំកំពូលនៅក្នុងឆ្នាំនេះ។

សម្ដេចតេជោ បានអរគុណចំពោះឥណ្ឌូនេស៊ី ដែលបានជួយបណ្ដុះបណ្ដាលធនធានមនុស្ស ជាពិ សេស​ក្នុងការ​ហ្វឹកហ្វឺន​កសាងសមត្ថភាពដល់កងទ័ពកម្ពុជា​ ពីសំណាក់កងទ័ពឥណ្ឌូនេស៊ី ។

ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ​បានអរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ​ជាពិសេសសម្ដេចតេជោដែល បាន​សម្រេចដាក់ឈ្មោះផ្លូវពីរខ្សែ ដោយយកឈ្មោះថ្នាក់ដឹកនាំរបស់ឥណ្ឌូនេស៊ី ​គឺឯកឧត្តមស៊ូកាណូ និង​ឯកឧត្តម អាលីឡាតាស់ ដែលជាការបង្ហាញអំពីទំនាក់ទំនងមិត្តភាពដ៏ជិតស្និទ្ធ រវាងប្រទេសទាំងពីរ។

ឯកឧត្តម បានអរគុណចំពោះការជួយសម្រួលក្នុងការចាក់វ៉ាក់សាំង​ជូនដល់ប្រជាជនឥណ្ឌូនេស៊ី ដែលរស់​នៅក្នុងប្រទេសកម្ពុជា ។

ឯកឧត្តម បានបញ្ជាក់ថា ក្នុងរយៈពេលជាង៤ឆ្នាំ ​ដែលបំពេញភារកិច្ចនៅក្នុងប្រទេសកម្ពុជា បាន​កត់សម្គាល់​ឃើញការរីកចម្រើនជាលំដាប់របស់ប្រទេសកម្ពុជា​ ជាពិសេសលើសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរីកចម្រើន​ និងសាទរចំពោះជោគជ័យ ​នៃកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម បន្ទាប់ពីបានងើប ផុតពីវិបត្តិកូវីដ-១៩ ៕ អត្ថបទ៖ មុត សុទ្ធ 

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន

2026/07/23 04:53:03 pm
​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am