សម្តេចតេជោ៖ កម្ពុជា-ថៃ ឯកភាពគ្នាក្នុងការរៀបចំពិនិត្យនិងបោះបង្គោលព្រំដែនឡើងវិញ

2023/01/20 08:07:14 pm        944

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងឯកអគ្គរាជទូតថៃ បានឯកភាពគ្នាថា នឹងជំរុញឱ្យគណៈកម្មការព្រំដែនរួម រៀបចំពិនិត្យបង្គោលព្រំដែន និងបោះបង្គោលព្រំដែនរវាង​ប្រទេសទាំង២ឡើងវិញ។

ក្នុងឱកាសអនុញ្ញាតឲ្យឯកឧត្តមបណ្ឌិត ឆឺតគៀតអាត់ថាកន ឯកអគ្គរដ្ឋរាជទូតថៃថ្មី ចូលជួប​សំដែង​ការគួរសមនៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២០មករានេះដែរ ​សម្តេចតេជោ ​ប្រមុខរាជរដ្ឋាភិបាល​កម្ពុជា​ និងឯកអគ្គរាជទូត បានឯកភាពគ្នា​ក្នុងការជំរុញឲ្យ​គណៈកម្មការព្រំដែនរួម ដើម្បីរៀបចំ​ពិនិត្យ​បង្គោលព្រំដែន និងបោះបង្គោលព្រំដែនឡើងវិញ ​ព្រមទាំងការដោះមីនចេញ​ពី​ព្រំដែន ​ដើម្បី​សុវត្ថិភាព​របស់​ប្រជាជន​ទាំងសងខាង ​ក្នុងការចេញចូលរកស៊ី ​និងត្រួតពិនិត្យព្រំដែន​នៅ​កន្លែងចាំបាច់​ដើម្បីជំរុញការឆ្លងកាត់របស់​ប្រជាពលរដ្ឋ និងការឆ្លងកាត់ទំនិញជាពិសេស​ដោយ​ចាត់ទុក​ការបើកច្រកព្រំដែនស្ទឹងបត់ គឺត្រូវធ្វើឱ្យ​លឿន ហើយច្រកផ្សេងៗទៀត​ក៏ត្រូវជំរុញបើក​ដោយ​ពុំរង់ចាំ​កាល​កំណត់នោះទេ។

សម្ដេចតេជោ នាយករដ្ឋមន្ត្រី​ក៏​បាន​ថ្លែង​អំណរគុណ​ចំពោះភាគីថៃ ដែលបានជំរុញការវិនិយោគ ការ​បណ្តុះបណ្តាលធនធានមនុស្ស និងអស់​គុណ​ដល់ព្រះអង្គម្ចាស់សុរិនថន ដែលបានផ្ដល់​អាហារូបករណ៍​និង​ការ​ហ្វឹកហ្វឺន​ដល់​មជ្ឈមណ្ឌល​កំពង់ឈើទាល នៅខេត្តកំពង់ធំ និងខេត្តកំពង់ស្ពឺ។ជាមួយគ្នានោះដែរសម្ដេច បានឯកភាពគ្នាជាមួយភាគីថៃ ជំរុញឲ្យក្រសួងយុត្តិធម៌​ពិចារណាបញ្ជូន​អ្នកទោស​ដែល​ស្ម័គ្រ​ចិត្តត្រឡប់​ទៅ​ប្រទេស​របស់​គេវិញដោយ​មិន​រង់ចាំការ​ធ្វើ​បត្យាប័ន និងផ្លាស់ប្ដូរ​អ្នកទោសទៅវិញទៅមកដោយយោងទៅលើការស្ម័គ្រចិត្ត៕អត្ថបទ៖ មុត​ សុទ្ធ

អត្ថបទដែលទាក់ទង

លោកជំទាវឯកអគ្គរដ្ឋទូតអាល្លឺម៉ង់វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអាល្លឺម៉ង់ និងកម្ពុជា
2026/10/23 08:46:52 pm        1
រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មជាមួយកម្ពុជាឱ្យកាន់តែស៊ីជម្រៅ
2026/10/23 08:27:42 pm        1
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា
2026/10/23 03:59:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងរ៉ែចេញសេចក្តីប្រកាសព័ត៌មាន នៃការបង្ក្រាបអាជីវកម្មរ៉ែមាសអនាធិបតេយ្យ នៅតំបន់មេសំ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី

2026/10/23 09:42:40 pm
​កម្ពុជា-អាហ្វ្រិកឯកភាពពង្រឹងផ្នែកពាក់ព័ន្ធលើវិស័យហិរញ្ញវត្ថុ និងការតភ្ជាប់ប្រព័ន្ធទូទាត់ប្រទេសទាំងពីរ
2026/10/23 09:38:23 pm
​លោកជំទាវឯកអគ្គរដ្ឋទូតអាល្លឺម៉ង់វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអាល្លឺម៉ង់ និងកម្ពុជា
2026/10/23 08:46:52 pm
​រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មជាមួយកម្ពុជាឱ្យកាន់តែស៊ីជម្រៅ
2026/10/23 08:27:42 pm
​ការងារស្ថាបនា ស្តារ ថែទំា និងកែលម្អហេដ្ឋារចនាសម្ព័ន្ធជនបទ គឺជាការវិនិយោគដ៏ចាំបាច់របស់រាជរដ្ឋាភិបាល
2026/10/23 08:11:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/22 03:53:46 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/10/23 08:33:27 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/22 01:09:51 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/22 12:31:46 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm