លោក Zelenskyy រំពឹង​ពី​ការសម្រេចចិត្ត​ខ្លាំងក្លា នៅពេល​រដ្ឋមន្ត្រី​ជួបប្រជុំ​ស្តីពី​ការផ្តល់​អាវុធ​ដល់​អ៊ុយ​ក្រែ​ន

2023/01/20 09:25:50 pm        359

​អ៊ុយក្រែន៖ ប្រធានាធិបតី​លោក Volodymyr Zelenskyy បាន​ជំរុញ​ឱ្យ​សម្ព័ន្ធមិត្ត​របស់​អ៊ុយ​ក្រែ​នផ្គត់ផ្គង់​អាវុធ​បន្ថែមទៀត​ដល់ទី​ក្រុង Kyiv ឱ្យបាន​ឆាប់​តាម​ដែល​អាចធ្វើ​ទៅបាន ដោយ​និយាយថា នេះ​នឹង​ជួយ​ធានាបាន​សន្តិសុខ​របស់​អ៊ុយ​ក្រែ​ន និង​អឺរ៉ុប​។​

​លោក Zelenskyy បាន​ថ្លែង​ដូច្នេះ​នៅក្នុង​ទីក្រុង Kyiv ក្នុង​សន្និសីទ​សារព័ត៌មាន​រួមគ្នា​ជាមួយ​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​លោក Charles Michel។ ដើម្បី​ទប់ទល់​រថក្រោះ​រាប់ពាន់​គ្រឿង​របស់​សហព័ន្ធរុស្ស៊ី ភាពក្លាហាន​របស់​ទាហាន​របស់​យើង និង​ការលើកទឹកចិត្ត​របស់​ប្រជាជន​អ៊ុយ​ក្រែ​ន​គឺ​មិន​គ្រប់គ្រាន់​នោះទេ យើង​ត្រូវការ​អាវុធ យើង​ត្រូវការ​ប្រព័ន្ធ​កាំភ្លើង​ធំ​ជាច្រើន ឬ​រថក្រោះ​ឲ្យ​បាន​គ្រប់គ្រាន់​។​ ​លោក Zelenskyy កាលពី​ថ្ងៃ​ព្រហស្បតិ៍បាន​និយាយថា​ លោក​រំពឹង​ថា​នឹងមាន​ការសម្រេច​ចិត្តខ្លាំង​ក្លា នៅពេលដែល​រដ្ឋមន្ត្រី​ការពារជាតិ​ជាច្រើន​នាក់​បាន​ជួបប្រជុំគ្នា​ នៅមូលដ្ឋាន​ទ័ពអាកាស​ក្នុងប្រទេស​អាល្លឺម៉ង់​នៅ​ថ្ងៃ​សុក្រ​នេះ​។ លោក​និយាយថា យើង​កំពុង​រំពឹងថា ​នឹងមាន​កញ្ចប់​ជំនួយ​យោធា​ដ៏​មាន​ឥទ្ធិពល​ពី​សហរដ្ឋអាមេរិក​។

អង្គការ​សន្ធិសញ្ញា​អា​ត្ល​ង់​ទិ​ក​ខាងជើង ​(NATO) និង​មេដឹកនាំ​ការពារជាតិ​មកពី​ប្រទេស​ប្រមាណ ៥០ នឹង​ជួបប្រជុំគ្នានៅ​មូលដ្ឋាន​ទ័ពអាកាសរ៉េ​ម​ស្តេ​ន ​(Ramstein) ដែលជា​កិច្ចប្រជុំ​ចុងក្រោយ​ចាប់តាំងពី​រុស្ស៊ី​បាន​វាយលុក​លើ​អ៊ុយ​ក្រែ​នជិត ១១ខែ​មកនេះ​។ ​យោងតាម​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Roman Shimonov បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ថា ក្រុមហ៊ុន​ប្រទេស​កាណាដា​មួយដែល​ផ្គត់ផ្គង់​យានយន្ត​ប្រយុទ្ធ​ដល់​ប្រទេស​អ៊ុយ​ក្រែ​ន ​គ្រោង​នឹង​ប្រគល់​រថយន្ត​ចំនួន ២០០គ្រឿង​ដែល​ទីក្រុង Ottawa បាន​សន្យា​ដល់ទី​ក្រុង Kyiv នៅមុន​រដូវក្តៅ៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        154
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        143
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm