CAMSOC ត្រៀម​រៀបចំ​កម្មវិធី​ជាច្រើន​ដើម្បី​អបអរ​ពិធី​រាប់​ថយក្រោយ ១០០​ថ្ងៃ​ឆ្ពោះ​ទៅ​ស៊ី​ហ្គេម​នា​ថ្ងៃ​ទី​២៥-​មករា​

2023/01/20 09:35:03 pm        203

​ស៊ីហ្គេម៖ នៅ​ថ្ងៃទី​២៥ ខែមករា​ខាងមុខគឺជា​ពេលវេលា​នៅសល់ ១០០​ថ្ងៃ​គត់នៃ​ដំណើរ​ឆ្ពោះ​ទៅធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣ របស់​កម្ពុជា ខណៈ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ២០២៣ (CAMSOC) បាន​ត្រៀម​រៀបចំ​កម្មវិធី​ជាច្រើន ដើម្បី​អបអរសាទរ​ពិធី​រាប់​ថយក្រោយនៃ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​នេះ នៅក្នុង​បរិវេណ​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ។​

​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​ CAMSOC ​បាន​ឲ្យ​ដឹងថា ដោយមាន​ការចង្អុលបង្ហាញ​ពីស​ម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​ CAMSOC ​នឹង​រៀបចំ​នូវ​ពិធី​រាប់​ថយក្រោយ ១០០​ថ្ងៃឆ្ពោះទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣ នា​ល្ងាច​ថ្ងៃទី​២៥ ខែមករា​ខាងមុខដោយ​នឹងមាន​រៀបចំ​នូវ​ទស្សនីយភាព​ជាច្រើន ក្នុងនោះ​ក៏មាន​កិច្ចប្រជុំ​ជាមួយ​នាយ​បេសកកម្ម​បណ្ដា​ប្រទេស​អាស៊ីអាគ្នេយ៍ ដើម្បី​ជូនដំណឹង​ពី​ការត្រៀមខ្លួន​រួចរាល់​របស់​កម្ពុជា​ផងដែរ។​​

​គួរ​ដឹងថា កាលពី​ថ្មីៗ ស្របពេល​កម្ពុជាកាន់តែ​ខិតជិត​ដល់ពេល​ធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ ​សម្តេច​តេ​ជោ ហ៊ុន សែន នាយ​រក​ដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជំរុញ​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់ចូលរួម​បំផ្ទុះ​ការផ្សព្វផ្សាយ​ ពី​ដំណើរ​ឆ្ពោះទៅរក​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​លើកដំបូង​នៅ​កម្ពុជា​នេះ ពិសេស​ពិធី​រាប់​ថយក្រោយនា​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២៣ ខាងមុខ ដើម្បី​បំផុសស្មារតី​គាំទ្រ​វិស័យ​កីឡា​ជាតិក្រោម​ពាក្យស្លោក “​កីឡា​រស់ក្នុង​សន្ដិភាព​”។​

​ការជំរុញ​របស់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី ធ្វើឡើង​ក្នុង​ពិធី​ជួប​សំណេះសំណាល និង​ពិសា​អាហារ​សាមគ្គីលើក​ទី​៥ ជាមួយ​អ្នកសារព័ត៌មានប្រមាណ​ជិត ៥​ពាន់​នាក់កាលពី​ថ្ងៃទី​១៤ ខែមករា​កន្លងទៅ។ សម្ដេច​តេ​ជោ ហ៊ុន សែន មានប្រសាសន៍ថា ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់ សូម​ចូលរួម​យុទ្ធនាការ​ផ្សព្វផ្សាយ​ការរាប់​ថយក្រោយ ១០០​ថ្ងៃនៃ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជា ឱ្យបាន​ផុលផុស​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋទាំង​ក្នុង និង​ក្រៅប្រទេស​បានដឹង និង​បំផុសស្មារតី​លើកទឹកចិត្ត​ដល់​កីឡាករ​-​កីឡាការិនីឲ្យ​ខិតខំ​ហ្វឹកហាត់ ដើម្បី​ទទួលបាន​មេដាយ​ច្រើន​ក្នុង​ការប្រកួត​នាពេលខាងមុខ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm