Novak Djokovic ឈ្នះ​ការប្រកួត​ជុំ​ទី២ Australian Open ទាំង​របួស​

2023/01/20 09:42:29 pm        64

​វាយ​កូន​បាល់៖ កីឡាករ​វាយ​កូន​បាល់​ស៊ែ​ប Novak Djokovic បាន​ជំនះ​របួស​របស់ខ្លួនរ​ហូត​យកឈ្នះ​កីឡាករ​បារាំង Enzo Couacaud ដើម្បី​បន្តដំណើរ​ឡើង​ជុំ​ទី​៣ នៃ​ព្រឹត្តិការណ៍ Grand Slam, Australian Open​។

​​កីឡាករ​វ័យ ៣៥ឆ្នាំ​រូបនេះ​កំពុង​ប៉ុនប៉ង​ស្វែងរក​ជើងឯក ​ដើម្បី​ពន្លាត​កំណត់ត្រា​ឈ្នះ​ជើងឯក Australian Open នេះ​ច្រើនជាងគេ​សរុប ១០លើក​។ ​Djokovic បាន​យកឈ្នះ​ដោយ​លទ្ធផល ៦-១ ៦-៧(៥-៧) ៦-២ និង ៦-០ ទោះបី​ជាមាន​របួស​សរ​សៃ​ពួរ​ដែល​ទទួល​បានការ​សម្រួល​ពី​ក្រុម​ជំនាញ​កាយសម្បទា​។ ​ជុំ​បន្ត​ជើងឯក Grand Slam ២១លើក Novak Djokovic នឹងត្រូវ​ជួប​ជាមួយ​កីឡាករ​ប៊ុល​ហ្ការី Grigor Dimitrov​។ ​​ផ្ទុយ​ពី Djokovic គេ​ឃើញ​មាន​កីឡាករ​លំដាប់ Top10 មួយចំនួន​បាន​ជ្រុះ​ចេញពី​ការប្រកួត​ត្រឹម​ជុំ​ទី២ រួមមានកីឡាករ​លំដាប់​លេខ ២ ក្នុង​កម្មវិធី​ពោលគឺ​ជា​ជើងឯក​រង​ឆ្នាំមុន Casper Ruud រង​បរាជ័យ​ក្រោម​ស្នាដៃ​កីឡាករ​អាមេរិក Jenson Brooksby ដោយ​លទ្ធផល ៦-៣ ៧-៥ ៦-៦(៤-៧) និង ៦-២​។

​​មក​ទស្សនា​អតីត​កីឡា​ករលេខ ១ ពិភពលោក Andy Murray ក៏បាន​បន្តដំណើរ​ទៅ​ជុំ​ទី៣ ដែរ​តែ​ត្រូវ​ប្រើពេល​ដល់​ទៅជិត ៦ម៉ោង និង​បញ្ចប់​នៅ​ម៉ោង ៤ព្រឹក​ម៉ោង​នៅ​ប្រទេស​អូស្ត្រាលី​ទើប​រក​ចាញ់ឈ្នះ​ឃើញ​។ ​​កីឡាករ​ស្កុ​ត​ឡេ​ន​រូបនេះ​បាន​យកឈ្នះ​កីឡាករ​អូស្ត្រាលី Thanasi Kokkinakis ដោយ​លទ្ធផល ៥ សិត ៤-៦ ៦-៧(៤-៧) ៧-៦(៧-៥) ៦-៣ និង ៧-៥ ដែលជា​ការប្រកួត​ប្រើពេល​យូរ​បំផុត​ក្នុង​អាជីព​របស់​កីឡាករ​វ័យ ៣៥ឆ្នាំ Andy Murray ដែល​នឹង​បន្ត​ជួប​ជាមួយ​កីឡាករ​អេ​ស្ប៉ា​ញ Roberto Bautista Agut នៅ​ជុំ​ទី៣​។​

​​ចំណែក​កីឡាករ​អាមេរិក​លំដាប់​លេខ ៨ Taylor Fritz ក៏​ធ្លាក់​ដែរ​ក្រោយ​ចាញ់​កីឡាករ​ម្ចាស់ផ្ទះ​អូស្ត្រាលី Alexei Popyrin​។ ​ចុង​ក្រោយនេះ​កីឡាករ​អាល្លឺម៉ង់​ម្ចាស់​មេដាយមាស​អូឡាំពិក​ទីក្រុង​តូ​ក្យូ Alexander Zverev ក៏​ធ្លាក់​ដែរ​ដោយ​ចាញ់ Michael Mmoh​។ ​កីឡាករ​អាមេរិក Michael Mmoh បាន​និយាយ​ក្រោយ​ចប់​ការប្រកួត​ថា គេ​បាន​កក់​សំបុត្រ​យន្តហោះ​ត្រលប់​ទៅ​ស្រុកកំណើត​វិញ​ ក្រោយ​ចប់​ការប្រកួត​ទល់នឹង Zverev ដោយ​គិតថា​គេ​នឹង​ចាញ់​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm