អាល្លឺម៉ង់៖ យោងតាមអ្នកវិភាគយោធា និងជាអតីតមន្ត្រីក្រសួងការពារជាតិអូទ្រីសលោក Gustav Gressel បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការព្រួយបារម្ភចម្បងនៃសង្គ្រាមនុយក្លេអ៊ែរ គឺជាហេតុផលដែលអធិការបតីអាល្លឺម៉ង់លោក Olaf Scholz រហូតមកដល់ពេលនេះបានរារាំងសម្ព័ន្ធមិត្តមិនឲ្យបញ្ជូនរថក្រោះ Leopard 2 របស់ខ្លួនទៅកាន់ប្រទេសអ៊ុយក្រែន។

ថ្លែងទៅកាន់សារព័ត៌មាន Reuters នៅទីក្រុងប៊ែរឡាំង លោក Gressel និយាយថា អធិការបតីជឿថា វាជាគោលដៅសំខាន់។ លោកមិនដឹងថា តើការយល់ឃើញបែបនេះកើតឡើងដោយរបៀបណានោះទេ។ លោក Gressel ដែលបម្រើការនៅក្នុងកងកម្លាំងប្រដាប់អាវុធប្រទេសអូទ្រីសបាននិយាយថា លោក Scholz មិនបានមើលឃើញថា អាល្លឺម៉ង់ពិតជាផ្នែកមួយនៃសម្ព័ន្ធយោធារបស់អង្គការណាតូ។ ទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តប្រទេសលោកខាងលិចនិយាយថា រថក្រោះ Leopards ដែលប្រទេសអាល្លឺម៉ង់ផលិតរាប់ពាន់គ្រឿងក្នុងអំឡុងសង្គ្រាមត្រជាក់ និងនាំចេញទៅប្រទេសសម្ព័ន្ធមិត្តរបស់ខ្លួនដែលជាជម្រើសដ៏សមស្របតែមួយគត់។
ប្រភពរដ្ឋាភិបាលអាល្លឺម៉ង់បាននិយាយថា ទីក្រុងប៊ែរឡាំងនឹងដកចេញការជំទាស់របស់ខ្លួន ប្រសិនបើទីក្រុងវ៉ាស៊ីនតោនបញ្ជូនរថក្រោះ Abrams របស់ខ្លួន។ ប៉ុន្តែមន្ត្រីសហរដ្ឋអាមេរិកនិយាយថា ពួកគេមិនទាន់មានផែនការបញ្ជូនរថក្រោះ Abrams នៅឡើយ។ សម្ព័ន្ធមិត្តជាច្រើនបានជួបប្រជុំគ្នានៅក្នុងសន្និសីទមួយ ដែលគាំទ្រប្រទេសអ៊ុយក្រែននៅថ្ងៃសុក្រនេះនៅមូលដ្ឋាន Ramstein ជាមូលដ្ឋានកងទ័ពអាកាសអឺរ៉ុបដ៏សំខាន់៕
អត្ថបទ៖ ប៊ុនថន