វាយកូនបាល់៖ កីឡាការិនីបេឡារុស Aryna Sabalenka បានបន្តដំណើរឡើងជុំទី៣ ហើយនៃព្រឹត្តិការណ៍ Grand Slam, Australian Open ក្រោយយកឈ្នះកីឡាការិនីអាមេរិកគ Shelby Rogers ដោយលទ្ធផល ៦-៣ និង ៦-១។

កីឡាការិនីលំដាប់លេខ ៥ Sabalenka បានបន្តស្ថិតិប្រកួតមិនចាញ់របួសខ្លួនក្នុងឆ្នាំ២០២៣ នេះបន្ទាប់ពីយកឈ្នះការប្រកួតនេះដោយប្រើពេល ១ម៉ោង ២៧នាទី ដើម្បីកក់កៅអីនៅជុំទី៣ ជាលើកទី៤ ក្នុងអាជីព និងបន្តជួបជាមួយកីឡាការិនីប៊ែលហ្ស៊ិក Elise Mertens។ ជាមួយគ្នានោះដែរកីឡាការិនីបារាំង Caroline Garcia បានយកឈ្នះកីឡាការិនីកាណាដា Leylah Fernandez ដោយលទ្ធផលតានតឹង ៧-៦(៧-៥) និង ៧-៥។ កីឡាការិនីលំដាប់លេខ ៤ Caroline Garcia នឹងបន្តជួបជាមួយកីឡាការិនីអាល្លឺម៉ង់ Laura Siegemund។
លទ្ធផលសំខាន់ៗផ្សេងទៀតមានដូចជាកីឡាការិនីអេស្តូនី Anett Kontaveit បានរងបរាជ័យក្រោមស្នាដៃកីឡាការិនីប៉ូឡូញ Magda Linette ដែលនឹងត្រូវបន្តជួបជាមួយ Ekaterina Alexandrova។ កីឡាការិនីលំដាប់លេខ ៩ Veronica Kudermetova ក៏ធ្លាក់ពីការប្រកួតដែរក្រោយចាញ់កីឡាករវ័យ ២១ឆ្នាំអាមេរិក Katie Volynets៕
អត្ថបទ៖នាង សុភាវុធ