រោងអ្នកតាចិនក្រុងតាខ្មៅ​ រៀបពិធីសែនសម្រាប់ការសំដែង​ម៉ុងសាយក្នុងថ្ងៃចូលឆ្នាំចិន

2023/01/20 10:53:25 pm        622

កណ្ដាល៖ នៅថ្ងៃទី២០ ខែមករានេះ នៅរោងអ្នកតាចិនក្រុងតាខ្មៅ ខេត្តកណ្តាល បានធ្វើពិធីសែនបើកសែនបើកភ្នែកម៉ុងសាយ យកក្បាលម៉ុងសាយទៅលូតដេញឧបទ្រុពចង្រៃ និងនាំលាភសំណាង នៅក្នុងឱកាស​ប្រារព្ធ​កម្មវិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ​វៀតណាម រយៈពេលបីថ្ងៃ ​ដែលនឹងចាប់ផ្តើមនៅថ្ងៃទី២១​ មករា ស្អែកនេះតទៅ។

លោក ឌុល កូ តំណាងក្រុមម៉ុងសាយ ក្រុងតាខ្មៅ ថ្លែងបា្រប់BTVថា មកដល់ថ្ងៃនេះ ក្រុមម៉ុងសាយ​របស់លោក បានធ្វើការហ្វឹកហាត់ត្រៀមខ្លួនរួចរាល់អស់ហើយ និងបានធ្វើពិធីសែន​បើកភ្នែក​ម៉ុងសាយ យកក្បាលម៉ុងសាយពីអ្នកតាធំនៅក្រុងតាខ្មៅ ​ដើម្បីទៅសំដែងលូតសុំសុខសុំជ័យ ផ្តល់​លាភសំណាងជូនដល់ពលរដ្ឋកាត់សែចិន​ តាមភូមិ តាមផ្ទះ ​តាមហាងអាជីវកម្ម ​និងស្ថាប័ននានា ។

ក្រុមម៉ុងសាយ ​និងអ្នកលក់គ្រឿងសែន ថ្លែងថា​ នៅរោងអ្នកតាចិនក្រុងតាខ្មៅ ក៏ដូចនៅតាមរោង​អ្នកតា​ចិន​នានាទៀត ​មកដល់ថ្ងៃនេះ ​បានត្រៀមខ្លួនរួចរាល់អស់ហើយ ទទួលពលរដ្ឋកាត់សែន​ស្រឡាយចិន ​មកធ្វើពិធីសែនសុំពរជ័យ​ និងធ្វើពិធីកាត់ឆុងនានា​ ក្នុងរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃស្អែកនេះទៅ។

លោក ឌុល កូ ថ្លែងថា​ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ​វៀតណាម ក្រុមម៉ុងសាយ​របស់​លោក បានបែងចែកជាង៣ក្រុមធំៗ​ និងមានភាពរវល់ខ្លាំង ​ក្នុងរយៈពេល៤ទៅ៥ថ្ងៃជាប់ៗគ្នា ដោយសារ​មានពលរដ្ឋកាត់សែស្រឡាយចិនតាមផ្ទះ ​និងតាមហាង តាមស្នាក់ការ​ក្រុមហ៊ុន​អាជីវកម្មធំៗ ទាំងនៅក្រុងតាខ្មៅ ​និងនៅរាជធានីភ្នំពេញ គឺគេបានអញ្ជើញក្រុមម៉ុង​សាយ​ទៅសំដែងឡូត ​សុំសេចក្តីសុខចំរើន រកស៊ីមានបាន៕ អត្ថបទ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm