
ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ ACU បានឱ្យដឹងនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ ថា នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល បានឱ្យដឹងថា ចាប់ពីម៉ោង ៨ ព្រឹកដល់ម៉ោង ១២ ថ្ងៃត្រង់នេះ នាយកដ្ឋានបានទទួលឯកសារពីអ្នកជាប់កាតព្វកិច្ចត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុលចំនួន ៧០ រូប ធ្វើឱ្យឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល បានកើនទៅដល់ចំនួន ២១៤៣៧ រូប ស្មើនឹង ៩៣. ៧៥ ភាគរយ នៃចំនួនត្រូវប្រកាសសរុប ២២៨៦៤ រូប។
នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល បានឱ្យដឹងបន្ថែមទៀតថា គិតត្រឹមព្រឹកថ្ងៃទី២០ មករានេះ ឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល របស់រាជធានីភ្នំពេញ បានមកប្រកាសបញ្ចប់ ១០០ ភា គរយ ផងដែរ៕ដោយ៖ គង់ ឌិន



