
អន្ដរជាតិ៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol បានអំពាវនាវឲ្យពង្រឹងភាពធន់នៃខ្សែសង្វាក់ផ្គត់ផ្គង់សកល ដោយលោកចាត់ទុកថា វាគឺជាការងារបន្ទាន់បំផុត ដែលប្រឈមនឹងសហគមន៍អន្តរជាតិ។អំឡុងជំនួបប្រចាំឆ្នាំនៃវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុង Davos ប្រទេសស្វីស លោក Yoon និយាយថា សង្គ្រាមនៅអ៊ុយក្រែន ធ្វើឲ្យអាក់ខានបន្ថែមទៀតដល់ស្ថិរភាពខ្សែសង្វាក់ផ្គត់ផ្គង់។
លោកថា ពាណិជ្ជកម្មសេរី នៅតែដើរតួយ៉ាងសំខាន់ បើទោះបីជាការការពារនិយមកើនឡើងក៏ដោយ ហើយលោកសន្យាថានឹងធ្វើការជាមួយប្រទេសទុកចិត្ត ដើម្បីធ្វើឲ្យស្ថិរភាពដល់ខ្សែសង្វាក់ផ្គត់ផ្គង់សកល៕