ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ស្នាដៃ និង​សមិទ្ធផល​ការងារ​ក្រុម​មេធាវី​រាជរដ្ឋាភិបាល និង​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ​សែន

2023/01/21 04:27:18 pm        833

​ភ្នំពេញ​៖ ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​អញ្ជើញ​សំណេះសំណាល​ជាមួយ​ក្រុម​មេធាវី​រាជរដ្ឋាភិបាល និង​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ​សែន នា​កិច្ចប្រជុំ​បូកសរុប​ការងារ​ឆ្នាំ​២០២២ និង​លើក​ទិសដៅ​សម្រាប់​ឆ្នាំ​២០២៣ នៅ​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០២៣​។

​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត សូម​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ស្នាដៃ និង​សមិទ្ធផល​ការងារ​ជា​ច្រើនដែល​ថ្នាក់ដឹកនាំ និង​សមាជិក​-​សមាជិកា​នៃ​ក្រុម​មេធាវី​ទាំងពីរ​យន្តការខិតខំ​សម្រេច​បាន​ក្នុង​ឆ្នាំ​២០២២ កន្លង​ទៅ​នេះ ដែល​សម្រាប់​ក្រុម​មេធាវី​រាជរដ្ឋាភិបាល​រួមមាន​ជាអាទិ៍​៖ ការពិគ្រោះ​យោបល់​ផ្នែក​ច្បាប់​ជូន​រាជរដ្ឋាភិបាល និង​ក្រសួង​-​ស្ថាប័នរដ្ឋ ព្រមទាំង​ការ​តំណាង និង​ការ​ជួយ​ការ​ពារ​ក្តី​ជូន​រាជរដ្ឋាភិបាល និង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​ជាតិ ​នៅ​ចំពោះ​មុខ​គ្រប់​ស្ថាប័ន​មាន​សមត្ថកិច្ច និង​សាលា​ជម្រះក្តី​គ្រប់​ជាន់ថ្នាក់ និង​សម្រាប់​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ​សែន​គឺ​មាន​ដូចជា​៖ ការ​ទទួល​ពិគ្រោះ​យោបល់​, ការ​តំណាង និង​ការ​ជួយ​ការពារ​ក្តី​ដោយ​ឥត​យក​កម្រៃ​ជូន​ស្ត្រី​-​កុមារី​ងាយ​រងគ្រោះ​ដែល​មាន​ជីវភាព​ក្រីក្រ​ខ្សត់ខ្សោយ និង​ខ្វះ​ការការពារ​សិទ្ធិ​តាម​ផ្លូវ​ច្បាប់​។

ទាំងអស់នេះពិតជា​បាន​បង្ហាញ​អំពី​តួនាទី​ដ៏​មាន​សារៈសំខាន់​របស់​មេធាវី ​ដែល​ជា​អ្នក​វិជ្ជាជីវៈ​ច្បាប់​ឯករាជ្យ និង​សេរី ក្នុង​ការ​ចូលរួមចំណែក​ថែរក្សា​សន្តិភាព ស្ថិរភាព និង​ការ​អភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា​ក្នុង​បរិបទ​នៃ​សង្គម​ប្រជាធិបតេ​យ្យ​ផ្អែកលើ​នីតិរដ្ឋ ក៏ដូចជា​ការ​ពង្រឹង​ជំនឿ​ទុកចិត្ត​របស់​ប្រជាពលរដ្ឋ​មក​លើ​យុត្តិធម៌​សង្គម និង​ការ​ធានា​បាន​នូវ​ភាព​សុខដុមរមនា​តាមរយៈ​ការ​សម្រប​សម្រួល​ដោះស្រាយ​ទំនាស់​ផ្សេងៗ​។​ ​ឯកឧត្ដម​ជំរុញ​ថ្នាក់ដឹកនាំ និង​សមាជិក​-​សមាជិកា​នៃ​ក្រុម​មេធាវី​រាជរដ្ឋាភិបាល និង​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ​សែន បន្ត​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការរៀបចំ​នីតិរដ្ឋ​, ការ​កែទម្រង់​ច្បាប់ និង​ប្រព័ន្ធ​យុត្តិធម៌​, ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើពុករលួយ​, ការ​ពង្រឹង​យុត្តិធម៌​សង្គម និង​ការពារ​សិទ្ធិ​របស់​ប្រជាពលរដ្ឋ ដើម្បី​ពង្រឹង​និរន្តរភាព​នៃ​ការ​កសាង​អភិវឌ្ឍ​ជាតិ​ឱ្យ​មាន​មូលដ្ឋាន​រឹងមាំ ស្របតាម​គោលនយោបាយ​ដែល​បាន​ដាក់​ចេញ​ដោយ​រាជរដ្ឋាភិបាល ដែល​មាន​សម្តេច​តេ​ជោ ជា​ប្រមុខ​ដឹកនាំ​។​

​ឯកឧត្ដម​សូម​បន្ត​ប្រតិបត្តិ និង​ប្រកាន់ខ្ជាប់​នូវ​វិធាន​វិជ្ជាជីវៈ​មេធាវី ដែល​មាន​ចែង​នៅ​ក្នុង​ច្បាប់​ស្តីពី​លក្ខន្តិកៈ​មេធាវី​, ក្រមសីលធម៌ និង​បទបញ្ជាផ្ទៃក្នុង​នៃ​គណៈមេធាវី ក៏ដូចជា​សេចក្តីសម្រេច​ផ្សេងៗ​របស់​គណៈមេធាវី និង​រក្សា​ឱ្យបាន​នូវ​សុចរិត​ភាព និង​ភាព​ស្មោះត្រង់ ដើម្បី​លើក​តម្កើង​ឧ​ត្ត​ម​ប្រយោជន៍​នៃ​យុត្តិធម៌ ព្រមទាំង​កិត្តិយស សេចក្តីថ្លៃថ្នូរ និង​តម្លៃ​នៃ​វិជ្ជាជីវៈ​មេធាវី ហើយក៏​សូម​បន្ត​ពង្រឹង​សមត្ថភាព​ចំណេះដឹង និង​ជំនាញ​វិជ្ជាជីវៈ​ឱ្យ​ស្រប​ទៅ​នឹង​ការ​វិវឌ្ឍ​ជឿនលឿន​នៃ​សង្គម ក៏ដូចជា​ការ​សម្រប​ខ្លួន​នៅ​នឹង​ដំណើរ​សមាហរណកម្ម និង​ការប្រកួតប្រជែង​នៅក្នុង​តំបន់ និង​សកលលោក​។ សូម​បន្ត​ចូលរួមចំណែក​កសាង​សង្គម​មួយ​ប្រកបដោយ​យុត្តិធម៌ សមធម៌ និង​សុខដុមរមនា សម្រាប់​ទាំងអស់គ្នា ជាពិសេស​ការបន្ត​ផ្តល់​សេវា​ជំនួយ​ផ្នែក​ច្បាប់​ដោយ​ឥតគិតថ្លៃ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ខ្វះ​លទ្ធភាព​ទទួលបាន​សេវា​ផ្លូវច្បាប់ ស្របតាម​គោលការណ៍​សតិសម្បជញ្ញៈ សីលធម៌​វិជ្ជាជីវៈ និង​កាតព្វកិច្ច​ផ្លូវច្បាប់​ក្នុងនាម​ជា​មេធាវី និង​ក្នុងតួនាទី​ជា​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ​សែន​៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm