ខេត្ត​បន្ទាយមានជ័យ និង​ខេត្ត​វិញ​ឡុង​ប្តេជ្ញា​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​សេដ្ឋកិច្ច​

2023/01/21 06:10:34 pm        758

បន្ទាយមានជ័យ៖ ខេត្ត​បន្ទាយមានជ័យ ព្រះរាជាណាចក្រ​កម្ពុជា និង​ខេត្ត​វិញ​ឡុង សាធារណរដ្ឋ​សង្គមនិយម​វៀត​ណាម បាន​អះអាង​ពី​ការ​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​វិស័យ​ទំនាក់ទំនង ជាពិសេស​វិស័យ​សេដ្ឋកិច្ចរវាង​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត​។​

​ក្នុង​ដំណើរ​ទស្សនកិច្ច និង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ពិភាក្សាស្តីពី​ការ​ពង្រឹង​ទំនាក់ទំនង​មិត្តភាព សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ​កា​រងា​រលើ​គ្រប់​វិស័យ នៅ​ប្រទេស​វៀតណាម​កាលពី​ថ្ងៃ​ទី​២០ មករា ឆ្នាំ​២០២៣​ កន្លង​ទៅនេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ​បាន​ជម្រាប​ជូន​ឯកឧត្តម លឺ ក្វាង​ងឺ​យ ប្រធាន​គណៈកម្មាធិការ​ប្រជាជន​ខេត្ត​វិញ​ឡុង​ថា នេះ​ជា​មោទនភាព​មួយ​ដែល​ប្រទេស​ទាំងពីរ បាន​ទើប​ងើប​ចេញ​ផុត​ពី​វិបត្តិ​សាកល​នៃ​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ ឈាន​ទៅ​បើក​ប្រទេស​ និង​បើក​ព្រំដែន​ពេញលេញ​ឡើងវិញដើម្បី​ស្តារ​សេដ្ឋកិច្ច ដែល​ជា​លទ្ធផល​ដ៏​ល្អ​ប្រសើរ​ទាំងនេះ​គឺ​បាន​ដោយសារ​នយោបាយ​គ្រប់គ្រង​ជំងឺ​កូ​វីដ​១៩ របស់​រដ្ឋាភិបាល​ប្រទេស​ទាំងពីរ មាន​ប្រសិទ្ធភាព​ខ្ពស់ និង​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​នេះ ​ដល់​ប្រជាពលរដ្ឋ​សម្រេច​បាន​តាម​ផែនការ​។ ​

​ជា​កិច្ច​ឆ្លើយតប ឯកឧត្តម លឺ ក្វាង​ងឺ​យ បាន​ថ្លែងអំណរគុណ​អភិបាលខេត្ត​បន្ទាយមានជ័យ ដែល​ដឹកនាំ​គណៈប្រតិភូ​មក​ទស្សនា​កិច្ចប្រជុំ​ពិភាក្សា​ការងារ​ដោយ​ផ្ទាល់​។ ឯកឧត្តម​បាន​បន្ត​ថា ខេត្ត​នៅ​តំបន់​ទំនាប​ទន្លេ​មេគង្គ​មួយ​នេះ​មាន​ប្រជាជន​ជាង ៨៥​ម៉ឺន​នាក់​។ ក្នុង​នោះ​ជនជាតិ​ដើម​ខ្មែរ​ជាង ២ម៉ឺន ២ពាន់នាក់។ ​ភាគី​វៀតណាម​បាន​លើក​ឡើង​បន្ត​ថា ដោយមាន​បង្អែក​សេដ្ឋកិច្ច​លើ​វិស័យ​កសិកម្ម ឧស្សាហកម្ម សិប្បកម្ម ពាណិជ្ជកម្ម និង​សេវាកម្ម​ជាដើម ដែល​ផលិតផល​សរុប​ក្នុងស្រុក​បាន​ស្មើនឹង​ប្រមាណ ៧៥០​លាន​ដុល្លារ​អាម៉េរិក​។ ក្នុង​នោះ​ក៏​ជំរុញ ​និង​ពង្រឹង​នូវ​ការ​លើក​កម្ពស់​សុខុមាល​ភាព ជីវភាព​ប្រជាជន រួម​ទាំង​បងប្អូន​ខ្មែរ​ជន​ជាតិ​ដើម និង​ព្រះសង្ឃ​ផង​ដែរ​។​

​តាមរយៈ​ជំនួប​ការងារ​នា​ពេល​នេះ​ភាគី​ប្រទេស​ទាំងពីរ​បាន​ប្តេជ្ញា​ថា នឹង​បន្ត​ពូន​ជ្រំ​ចំណងមិត្តភាព ភាតរភាព​សាមគ្គីភាព កិច្ច​សហប្រតិបត្តិការ​រវាង​ខេត្ត​ទាំងពីរ ដូចដែល​មាន​ចែង​ក្នុង​ស្មារតី​ខ្លឹមសារ​នៃ​អនុស្សរណៈ​យោគយល់​គ្នា ដែល​បាន​ចុះហត្ថលេខា​លើក​ទី​១ កាលពី​ខែ​មេសា ឆ្នាំ​២០១២ និង​លើក​ទី​២ កាល​ខែ​តុលា ឆ្នាំ​២០១៧​ កន្លងមក ហើយ​គ្រោង​បន្ត ៥​ឆ្នាំ​ទៀត​៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm