បារាំង៖ ក្រុមបាតុករបាននិយាយថា ស្ត្រីជនជាតិបារាំងនឹងមានគុណវិបត្តិពីកំណែទម្រង់ប្រាក់សោធននិវត្តន៍ របស់ប្រធានាធិបតីលោក Emmanuel Macron។ លោក Macron មានបំណងបង្កើនអាយុចូលនិវត្តន៍ ២ឆ្នាំបន្ថែមទៀតដើម្បីរក្សាប្រព័ន្ធសោធននិវត្តន៍។

លោកបានផ្តល់ប្រាក់សោធនអប្បបរមាដែលមានការធានាស្មើនឹង ១,៣០០ដុល្លារអាមេរិកក្នុងមួយខែបន្ទាប់ពីការបំពេញការងារពេញម៉ោង។ គិលានុបដ្ឋាយិកាម្នាក់និយាយថា ការផ្លាស់ប្តូរបែបនេះធ្វើឱ្យស្ត្រីមានគុណវិបត្តិដោយឡែកមួយ ដោយសារពួកគេឈប់សម្រាកយូរជាង ហើយធ្វើការក្រៅម៉ោងច្រើនជាងបុរស។ ក្រុមអ្នកតវ៉ាបានចេញដើរតាមផ្លូវជាផ្នែកនៃបាតុកម្មនៅទូទាំងប្រទេស។ ស្ត្រីម្នាក់និយាយថា ការបង្កើនអាយុចូលនិវត្តន៍គឺពី ៦២ឆ្នាំដល់ ៦៤ឆ្នាំ ហើយចំនួនឆ្នាំដែលបុគ្គលិកត្រូវបង់ប្រាក់ពី ៤២ឆ្នាំទៅ ៤៣ឆ្នាំដើម្បីទទួលបានប្រាក់សោធនពេញលេញ នឹងធ្វើឱ្យស្ត្រីកាន់តែពិបាកក្នុងការទទួលបានលក្ខណៈសម្បត្តិគ្រប់គ្រាន់។
នៅមន្ទីរពេទ្យ ពេលយើងនិយាយថា ភាពនឿយហត់ការងារត្រូវតែទទួលស្គាល់ ហើយសម្រាប់ស្ត្រីវាកាន់តែពិបាក ព្រោះអ្នកខ្លះបានប្តូរទៅការងារក្រៅម៉ោងដើម្បីមើលថែកូន ឬការងារផ្សេងទៀត។ ស្ត្រីបម្រើការនៅមន្ទីរពេទ្យម្នាក់និយាយថា នាងបារម្ភថា វាអាចកើតមាននៅពេលក្រោយ។ នរណាម្នាក់ដែលមិនបានបង់ប្រាក់ចូលទៅក្នុងប្រព័ន្ធមានរយៈពេលវែងគ្រប់គ្រាន់ មិនអាចចូលនិវត្តន៍បានទេរហូតដល់អាយុ ៦៧ឆ្នាំដើម្បីទទួលបានប្រាក់សោធនពេញលេញ។ កំណែទម្រង់ប្រាក់សោធននិវត្តន៍ដាក់បន្ទុកគុណវិបត្តិលើស្ត្រីកាន់តែច្រើន ព្រោះការបន្តរយៈពេលពីរឆ្នាំមានន័យថា យើងនឹងចាកចេញដោយប្រាក់សោធនទាបជាង ខណៈពួកយើងជាច្រើននៅក្នុងមន្ទីរពេទ្យកំពុងពិបាក ក្នុងការបន្តការងាររបស់យើងក្នុងរយៈពេលយូរ។ ការស្ទង់មតិបង្ហាញថា ប្រជាជនបារាំងភាគច្រើនប្រឆាំងវិធានការនេះ ហើយមនុស្សជាង ១លាននាក់បានចូលរួមការតវ៉ាកាលពីថ្ងៃព្រហស្បតិ៍៕
អត្ថបទ៖ ប៊ុនថន