រដ្ឋមន្រ្តីពាណិជ្ជកម្ម ស្នើសុំជំនួយពី យូស៊ីអាយ ដើម្បីជំរុញវិស័យកីឡាទោចក្រយានកម្ពុជាកាន់តែរីកចម្រើន

2023/01/22 06:15:06 pm        830

ភ្នំពេញ: ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានសហព័ន្ធខ្មែរទោចក្រយាន បានស្នើសុំជំនួយបន្ថែមពី សហព័ន្ធកីឡាទោចក្រយានអន្តរជាតិ (UCI) ដូចជា ការបណ្ដុះបណ្ដាល ឧបករណ៍ និងសម្ភារៈសម្រាប់រៀបចំការប្រកួត ក៏ដូចជាសម្ភារៈកីឡាករដូចជាកង់ និងសម្ភារៈផ្សេងៗមួយចំនួនទៀត ដើម្បីបន្តជំរុញការអភិវឌ្ឍន៍កីឡាទោចក្រយាននៅកម្ពុជា ឱ្យរឹតតែរីកចម្រើនបន្ថែមទៀត។

ក្នុងឱកាសដឹកនាំគណៈប្រតិភូកម្ពុជាធ្វើដំណើទស្សនកិច្ចការងារនៅទីស្នាក់ការសហព័ន្ធកីឡាទោចក្រយានអន្តរជាតិ ដើម្បីជួបប្រជុំពិភាក្សាការងារជាមន្ត្រីនៃសហព័ន្ធកីឡាទោចក្រយានអន្តរជាតិ និងធ្វើទស្សនកិច្ចក្នុងមជ្ឈមណ្ឌលហ្វឹកហ្វឺន និងបណ្ដុះបណ្ដាលរបស់សហព័ន្ធ UCI នៅប្រទេសស្វីស កាលពីថ្ងៃទី២០ ខែមករាកន្លងទៅនេះ ឯកឧត្តម ប៉ាន សូរស័ក្ដិ បានជម្រាបជូនពីកិច្ចសហប្រតិបត្តិការ រវាងសហព័ន្ធខ្មែរ និងសហព័ន្ធ នូវការងារមួយចំនួន រួមមាន៖ ការបណ្ដុះបណ្ដាលគ្រូបង្វឹកកម្រិត១ របស់សហព័ន្ធខ្មែរ គម្រោងជំនួយជាសម្ភារៈ មានដូចជាសម្លៀកបំពាក់ និងកង់គួក ព្រមទាំងកង់ភ្នំសម្រាប់កីឡាករហ្វឹកហាត់ និងគម្រោងជំនួយពិសេសសម្រាប់ការផ្សព្វផ្សាយយុទ្ធនាការ “ប្រជាជនម្នាក់ កង់មួយគ្រឿង” ឆ្ពោះទៅកីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលបានធ្វើឡើងនៅខេត្តកែប។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រីប្រធានសហព័ន្ធ ក៏បានលើកឡើងពីការត្រៀមខ្លួនរបស់កីឡាករទោចក្រយានកម្ពុជា ដើម្បីចូលរួមប្រកួតនៅក្នុងកីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះចាប់ពីថ្ងៃទី៥ ដល់១៧ ខែឧសភា ឆ្នាំ២០២៣ខាងមុខនេះ៕

អត្ថបទដែលទាក់ទង

កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        57
ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        169
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី

2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm