ខេត្តចំនួនពីររបស់កម្ពុជា និងខេត្តដុងថាប់ វៀតណាម សម្រេចពាណិជ្ជកម្មរួមគ្នា ១ពាន់លានដុល្លារក្នុង ១ឆ្នាំៗ

2023/01/22 06:33:41 pm        1.0 K

ភ្នំពេញ: ខេត្តបន្ទាយមានជ័យ ខេត្តព្រៃវែង នៃព្រះរាជាណាចក្រកម្ពុជា និងខេត្តដុងថាប់ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានពីការប្តេជ្ញាចិត្តក្នុងការបន្តពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើច្រើនវិស័យ សំដៅបម្រីផលប្រយោជន៍ភាគីទាំងពីរ។

យោងភាគីទាំងពីរ បានឲ្យដឹងកាលពីថ្ងៃទី២១ មករា ឆ្នាំ២០២៣កន្លងទៅថា គណ:ប្រតិភូរដ្ឋបាលខេត្តបន្ទាយមានជ័យដឹកនាំដោយ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងគណ:ប្រតិភូរដ្ឋបាលខេត្តព្រៃវែង ដឹកនាំដោយ ឯកឧត្តមជា សុមេធី អភិបាលខេត្ត អញ្ជើញជួបប្រជុំពិភាក្សាជាមួយ ឯកឧត្តមផាម ធៀវ ងា (Pham Thiev Gnia) អនុលេខាបក្សកុំមុយនីស្តវៀតណាមខេត្ត និងជាប្រធានគណ:កម្មាធិការប្រជាជនខេត្តដុងថាប់ និងឯកឧត្តម គៀវ ឆេឡឹម អនុប្រធានក្រុមប្រឹក្សាខេត្តដុងថាប់ដើម្បីពង្រឹងទំនាក់ទំនងមិត្តភាព ភាតរ:ភាព សាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការ រវាងខេត្តទាំងបី នៃភាគីទាំងពីរ។

បន្ថែមលើនោះ គឺក្នុងគោលបំណងជូនពរដល់ថ្នាក់ដឹកនាំបក្សខេត្ត ក្រុមប្រឹក្សាខេត្ត គណៈកម្មាធិការប្រជាជន ព្រមទាំងកម្មាភិបាល កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តដុងថាប់ វៀតណាម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

ឯកឧត្តមអនុលេខាបក្សខេត្តដុងថាប់ បានចាត់ទុកថា នេះជាជំនួបកិច្ចពិភាក្សាដ៏រីករាយនាឆ្នាំនេះ ចំពេលដែលប្រទេសយើងទាំងពីរ កំពុងអបអរសាទរខួបទី៥៥ឆ្នាំ នៃចំណងការទូតនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនិយាយរួម។ និងនិយាយដោយឡែក រវាងខេត្តដុងថាប់ បន្ទាយមានជ័យ ពោធិសាត់ និងព្រៃវែង ដែលជាខេត្តសម្ព័ន្ធមេត្រីភាព បានសម្រេចដូចបំណងនូវផ្លែផ្កានៃទំនាក់ទំនង កិច្ចសហប្រតិបត្តិការលើច្រើនវិស័យដូចជាទំនាក់ទំនងអន្តរជាតិ និងអ្នកជិតខាងល្អ ការពារជាតិ មហាផ្ទៃ កសិកម្ម ការដាំដុះនិងវារីវប្បកម្ម ពាណិជ្ជកម្ម ការវិនិយោគនិងធុរកិច្ច សាធារណការនិងដឹកជញ្ជូន ថាមពល ឧស្សាហកម្ម សិប្បកម្ម វិទ្យាសាស្ត្រ អប់រំ កីឡា បណ្តុះបណ្តាលធនធានមនុស្ស វប្បធម៌និងសាសនា ទេសចរណ៍ជាដើម។

ក្នុងនោះដែរ កងទ័ពប្រជាជនវៀតណាមខេត្ត ក៏បានផ្តល់ការឧបត្ថម្ភដល់ភាគីខេត្តមិត្ត (បន្ទាយមានជ័យ ពោធិសាត់ និងព្រៃវែង) នូវអគារសិក្សា អគារ ហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់សម្ភារ:ដល់សាលារៀន និងមូលដ្ឋានកងយោធខេមរ:ភូមិន្ទ, បានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជារាប់រយនាក់លើជំនាញសុខាភិបាលនិងជំនាញនានានៃវិស័កសិកម្មជាដើម។

ជាការឆ្លើយតប ឯកឧត្តមអភិបាលខេត្តព្រៃវែង និងឯកឧត្តមអភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា បន្ទាប់ពីអាក់ខានផ្លាស់ប្តូរដំណើរទស្សនកិច្ចដោយផ្ទាល់អស់ពេលពីរឆ្នាំ ពេលនេះភាគីទាំងពីរអាចអនុវត្តបានឡើងវិញហើយ ព្រោះប្រទេសយើងទាំងពីរ បានដោះស្រាយវិបត្តិសាកល នៃការឆ្លងរាលដាលជំងឺកូវីដ១៩ ឈានទៅបើកប្រទេសនិងបើកព្រំដែនពេញលេញឡើងវិញដើម្បីស្តារសេដ្ឋកិច្ច សង្គមកិច្ច។

ឯកឧត្តម បានរំលឹកពីចំណងស្មារតីនៃមិត្តភាព សាមគ្គីភាព ភារ:ភាពអន្តរជាតិអធនដែលបក្ស រដ្ឋ កងទ័ពនិងប្រជាជនវៀតណាម កម្ពុជាបានប្រកៀកស្មាប្រយុទ្ធប្រឆាំងសត្រូវរួម ជួយគ្នាគ្រប់កាល:ទេស: លំបាកនិងងាយស្រួល ដោយរក្សាបាននូវការគោរពផលប្រយោជន៍ អធិបតេយ្យភាព ឯករាជ្យគ្នាទៅវិញទៅមក។

ទន្ទឹមនឹងការប្តេជ្ញាខាងលើ ដោយបន្តពូនជ្រុំចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី ជាបងប្អូន រវាងខេត្តទាំង៣ ដូចដែលមានចែងក្នុងស្មារតីខ្លឹមសារនៃអនុស្សារណ:យោគយល់គ្នាដែលបានចុះហត្ថលេខាកន្លងមក ឯកឧត្តមអភិបាលខេត្តព្រៃវែង និងខេត្តបន្ទាយមានជ័យ បានស្នើថា ភាគីទាំងពីរនឹងរៀបចំពង្រាង កែសម្រួលខ្លឹមសារអនុស្សារណ:យោគយល់គ្នានេះ។ ហើយថ្នាក់ដឹកនាំនិងមន្ត្រី កម្មាភិបាលភាគីទាំងពីរនឹងរកពេលវេលាសមស្រប ដើម្បីប្រជុំពិភាក្សានិងចុះហត្ថលេខាដើម្បីខេត្តចំណងមេត្រីភាពទាំងនេះបន្តរយ:ពេល ៥ឆ្នាំទៀត។

សូមបញ្ជាក់ថា ទំហំពាណិជ្ជកម្ម រវាងខេត្តដុងថាប់ ជាមួយខេត្តព្រៃវែង និងខេត្តនានាតាមផ្លូវទឹក តាមច្រកព្រំដែនអន្តរជាតិយិនបា-បន្ទាយចក្រី និងច្រកតំបន់ផ្សេងទៀត សម្រេចបានក្នុងទំហំទឹកប្រាក់សរុបជិត ១ពាន់លានដុល្លារអាម៉េរិក ក្នុង ១ឆ្នាំៗ៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        136
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        149
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ

2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm