សៀមរាប៖ ចំនួនភ្ញៀវទេសចរ ដើរកម្សាន្តតាមរមណីយដ្ឋាននានាក្នុងខេត្តសៀមរាប គិតចាប់ពីថ្ងៃទី ២១-២២ ខែ មករា ឆ្នាំ២០២៣ មានចំនួនប្រមាណ ៧២.៩១៥ នាក់ ។នេះបើយោងតាមមន្ទីរទេសចរណ៍ខេត្ដសៀមរាបចេញផ្សាយ ដែលទូរទស្សន៍BTV News ទទួលបាននៅថ្ងៃនេះ ។
ក្នុងរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្ដសៀមរាប បានឱ្យដឹងថា ទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត មានចំនួនប្រមាណ ៦៤.០០០ នាក់ ដែលធ្វើដំណើរកម្សាន្តជាលក្ខណៈគ្រួសារទៅកាន់ ៖
- រមណីយដ្ឋានអង្គរមានចំនួនប្រមាណ ៤២.៥០០ នាក់
- រមណីយដ្ឋានឧទ្យានជាតិភ្នំគូលែនមានចំនួប្រមាណ ៥.៦០០ នាក់
- តំបន់ទន្លេសាបមានចំនួនប្រមាណ ២.៥០០ នាក់
- សហគមន៍ទេសចរណ៍-អេកូទេសចរណ៍និងតំបន់ផ្សេងៗមានចំនួនប្រមាណ ១៣.៤០០ នាក់ ។ក្នុងនោះ ភ្ញៀវទេសចរបរទេសផ្ទៃក្នុង មានចំនួន ៨.៩១៥ នាក់ ៕








