ភ្នំពេញ៖ ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) ជិត ៧ពាន់នាក់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣នេះ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ OCIC។
សម្ដេចតេជោ ហ៊ុន សែន ប្រកាសថា អ្នកខ្លះខ្លាចណាស់ នៅពេលដែលយើងរំឮកអតីតកាលរបស់កម្ពុជា។ អ្នកខ្លះបានចេះដឹងនៅក្រោមសាលារៀនដែលរដ្ឋាភិបាល ខិតខំរួមគ្នាកសាង ប៉ុន្ដែផ្ទុយទៅវិញ ពួកគេបានចាត់ទុក បែរជាមើលស្រាលគុណភាពអប់រំរបស់កម្ពុជាទៅវិញ។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីការសម្រេចត្រូវ ក្នុងការអនុញ្ញាតិឱ្យវិស័យឯកជនចូលរួមក្នុងសកម្មភាពវិនិយោគលើវិស័យអប់រំ សិក្សាធិការគ្រប់កម្រិតនៅកម្ពុជា ដែលជាផ្នែកមួយ នៃការអភិវឌ្ឍន៍លឿនលើវិស័យអភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរដល់គណៈគ្រប់គ្រងសាកលវិទ្យាល័យឯកទេស នៃកម្ពុជា(CUS) ដែលបានប្រឹងប្រែងក្នុងសកម្មភាពបណ្តុះបណ្តាលធនធានមនុស្ស រួមចំណែកជាមួយរាជរដ្ឋាភិបាល រហូតដល់ទទួលបានលទ្ធផលល្អប្រសើរដូចសព្វថ្ងៃនេះ។ សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ការទទួលបានការងារចំណោមនិស្សិតបញ្ចប់ការសិក្សាជិត ៩៧ភាគរយ គឺជាសក្ខីភាព ដែលបញ្ជាក់ពីគុណភាព នៃការបណ្តុះបណ្តាល និងភាពសំបូរបែប នៃការងារ អាជីវកម្ម នៅកម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន បានប្រកាសជាថ្មីផ្ដល់ឱកាសថែមទៀត សម្រាប់អ្នកប្រឡងបាក់ឌុបមិនជាប់ ដោយឱ្យពួកគេរៀនបរិញ្ញាបត្ររង ឬរៀនជំនាញវិជ្ជាជីវៈ និងបន្តទៅកម្រិតផ្សេងៗទៀត។
សម្ដេចតេជោ៖មានមោទនៈ ដែលបានផ្ដល់ឱកាសឱ្យវិស័យឯកជនចូលរួមក្នុងវិស័យអប់រំ តាំងពីមុនការចុះហត្ថលេខាសន្ដិភាពទីក្រុងប៉ារីសទៅទៀត។ ចំណុចនេះ គឺបានផ្ដល់ឱកាសដល់គ្រូបង្រៀនឱ្យមានលទ្ធភាពបង្រៀងគួរសម្រាប់សិស្ស ប៉ុន្ដែនៅក្នុងឃ្លោងឃ្លាទាំងនោះក៏បានស្នើឱ្យគ្រូលើកលែងដល់សិស្សដែលគ្មានសមត្ថភាពបង់ថ្លៃរៀនសូត្រ ដែលនេះគឺជាផ្នែកមួយនៃការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា។
សម្ដេចតេជោ៖ កម្ពុជា ទាំងវិស័យរដ្ឋ និងឯកជន គឺចាប់ផ្ដើមដំបូងឡើងវិញ ពីកម្ពុជាគ្មានអ្វីទាល់តែសោះ សូម្បីគ្រួសារក៏មានការបែកបាក់ ហើយស្ថាប័នរដ្ឋក៏គ្មានការគ្រប់គ្រងច្បាស់លាស់ ដោយសារតែរបបប្រល័យពូជសាសន៍ ពលពត ដែលទាមទារឱ្យត្រូវរៀបចំក្រសួងស្ថាប័នឡើងវិញទាំងអស់ ពិសេសវិស័យអប់រំដែលមានការខ្វះខាតធនធានមនុស្សខ្លាំងនាពេលនោះ។
សម្ដេចតេជោ៖ រយៈពេលកន្លងទៅនេះ មាននិស្សិតបានបញ្ចប់ការសិក្សានៅ សាកលវិទ្យាល័យឯកទេសនៃកម្ពុជា ជាង ៤ ៧០០០ នាក់ និងនិស្សិតកំពុងសិក្សាជាង ១ ម៉ឺននាក់។
សម្ដេចបញ្ជាក់ថា គ្មានធនធានមនុស្សយើងមិនអាចធ្វើអ្វីបានទេ ដូច្នេះយើងត្រូវផ្ដល់តម្លៃដល់ការអភិវឌ្ឍធនធានមនុស្ស។ ចំណុចនេះទាមទារឱ្យយើងរួមគ្នាដោះស្រាយ ដើម្បីអាចឱ្យកម្ពុជាដើរទាន់សកម្មភាពនៃសេដ្ឋកិច្ចឌីជីថល ដែលទាមទារឱ្យយើងពង្រឹងសមត្ថភាពធនធានមនុស្សរបស់យើង។
សម្តេចតេជោ ហ៊ុន សែន ប្រកាសថា នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ ខាងមុខនេះ គឺជាការរាប់ថយក្រោយរយៈពេល ១០០ថ្ងៃ នៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ (32nd SEA Game ) និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២( 12th ASEAN Para Game ) ។
សម្តេច បានជំរុញធ្វើឱ្យព្រឹត្តិការណ៍នេះផ្ទុះឡើង ក្នុងក្របខណ្ឌទូទាំងប្រទេស ដែលជាមោទនភាពជាដ៏ធំធេង។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ស៊ីហ្គេមលើកទី៣២ខាងមុខនេះ កម្ពុជាត្រៀមថវិកាប្រមាណ ១០០លានដុល្លារអាម៉េរិក រៀបចំការប្រកួតនេះ។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការជួបជុំនិស្សិត ដែលបញ្ចប់ការសិក្សានាពេលបច្ចុប្បន្ននេះ បានប្រារព្ធឡើងនៅកន្លែង ដែលមានភាពស្អាតបាត និងទំនើប ដែលខុសពីពេលមុន ដែលត្រូវធ្វើឡើងក្នុងតង់ រោងការ ឬអគារចាស់ជរាជាដើម។
សម្ដេចតេជោ បញ្ជាក់ថា គ្មានធនធានមនុស្ស យើងមិនអាចធ្វើអ្វីបានទេ ដូច្នេះយើងត្រូវផ្ដល់តម្លៃដល់ការអភិវឌ្ឍធនធានមនុស្ស។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីការសម្រេចត្រូវ ក្នុងការអនុញ្ញាតិឱ្យវិស័យឯកជន ចូលរួមក្នុងសកម្មភាពវិនិយោគលើវិស័យអប់រំ សិក្សាធិការគ្រប់កម្រិតនៅកម្ពុជា ដែលជាផ្នែកមួយ នៃការអភិវឌ្ឍលឿនលើវិស័យអភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានជំរុញ និងលើកទឹកចិត្តឱ្យមាន កិច្ចខិតខំប្រឹងប្រែងរួមគ្នាដោះស្រាយបញ្ហានានាលើវិស័យអភិវឌ្ឍន៍ធនធានមនុស្ស ដើម្បីអាចឱ្យកម្ពុជា ដើរទាន់ឧស្សាហកម្មសេដ្ឋកិច្ចឌីជីថល(៤.០) ។
សម្តេចតេជោ ហ៊ុន សែន ប្រកាសពង្រឹងប្រព័ន្ធសេវា Internet ដើម្បីងាយស្រួលក្នុងការប្រើប្រាស់ និងបំពេញការងារផ្សេងៗ ដោយសម្តេចបញ្ជាក់ថា វិបត្តិកូវីដ-១៩ បានធ្វើឱ្យការប្រើប្រាស់ប្រព័ន្ធ Digital មានការកើនឡើងខ្លាំង រាប់ទាំងសេវាសាធារណៈ ឯកជន និងការទូទាត់ផ្សេងៗ តាមប្រព័ន្ធធនាគារ។
សម្តេចតេជោ បានប្រកាសឱ្យការប្រើប្រាស់ប្រព័ន្ធ Digital ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ព្រោះការទូទាត់ផ្សេងៗត្រូវធ្វើឡើងតាម Online ដោយអ្នកផ្តល់សេវា និងអ្នកទទួលសេវាមិនចាំបាច់ជួបមុខគ្នាឡើយ។











