កាន់តែ​កៀក​ថ្ងៃ​ស៊ី​ហ្គេម សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ជំរុញ​គ្រប់ភាគី​ពាក់ព័ន្ធ​ត្រូវ​ខំប្រឹង​កាន់​តែ​ខ្លាំង

2023/01/23 05:18:18 pm        687

​ស៊ីហ្គេម៖ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​គណៈកម្មាធិ​ការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ចំពោះ​សមិទ្ធផលនៃ​ការត្រៀម​លក្ខណៈ​ធ្វើ​ម្ចាស់ផ្ទះ​របស់​កម្ពុជា ប៉ុន្ដែ​សម្ដេច​បាន​ជំរុញ​ឲ្យ​គ្រប់ភាគី​ពាក់ព័ន្ធ ពិសេស​គណៈកម្មការ​ជំនាញត្រូវ​បន្ដ​ការ​ខំប្រឹង​កាន់តែខ្លាំង ដើម្បី​ធានាបាន​នូវ​ជោគជ័យ​ក្នុង​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​នេះ។​

​ថ្លែង​ក្នុង​កិច្ចសម្ភាសន៍​ពិសេសក្នុង​កិច្ចប្រជុំ​បូកសរុប​វឌ្ឍន​ភាព​ការងារឆ្នាំ​២០២២ និង​លើក​ទិសដៅឆ្នាំ​២០២៣ ក្នុងដំណាក់កាល Games Time នៅ​ទីស្ដីការក្រសួង​ការពារជាតិ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ មានប្រសាសន៍ថា កម្ពុជា​កំពុង​ត្រៀម​រៀបចំ​ពិធី​រាប់​ថយក្រោយ ១០០​ថ្ងៃនា​ថ្ងៃទី​២៥ ខែមករា​ខាងមុខនេះ។ ដូច្នេះ​ក្នុង​រង្វង់​នៅសល់ ១០០​ថ្ងៃនេះ គឺជា​ដំណាក់កាល​ចុងក្រោយ ដែល​ទាំងអស់គ្នាត្រូវ​ខំប្រឹង​ឲ្យ​អស់ពី​លទ្ធភាព ដើម្បី​ទទួលបាន​ជោគជ័យក្នុងនាម​ម្ចាស់ផ្ទះ។​ ​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​នេះដែរ ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ CAMSOC បាន​គូសបញ្ជាក់ថា សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ក៏ដូចជា​ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ និង​ជា​អនុប្រធាន​អចិន្ដ្រៃយ៍ CAMSOC បានផ្ដល់​អនុសា​ន៍​ណែនាំ​ជាច្រើន ពិសេស​ក្នុងការ​រាប់​ថយក្រោយ ១០០​ថ្ងៃដែលជា​ការផ្ញើ​សារ​ដល់​បណ្ដា​ប្រទេស​អាស៊ីអាគ្នេយ៍ និង​ពិភពលោក​ថា កម្ពុជា​ត្រៀមខ្លួន​រួចរាល់ដើម្បី​ស្វាគមន៍​ប្រតិភូ និង​អត្ត​ព​លិ​ក​ទាំងអស់មក​ចូលរួម​ប្រកួត​ស៊ី​ហ្គេមលើក​ទី​៣២ នៅ​កម្ពុជា។​

​សូម​រំ​លឹកថា គិត​ត្រឹម​ថ្ងៃទី​២៣ ខែមករា​នេះ កម្ពុជា​នៅសល់ ១០២​ថ្ងៃ​ទៀតនៃ​ដំណើរ​ឆ្ពោះ​ទៅធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម លើក​ទី​៣២។ ប៉ុន្ដែ​នៅ​ថ្ងៃទី​២៥ ខែមករា​ខាងមុខ CAMSOC នឹង​រៀបចំ​ពិធី​រាប់​ថយក្រោយ ១០០​ថ្ងៃឆ្ពោះទៅ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ ៦៤​ឆ្នាំនៃ​ការទន្ទឹងរង់ចាំ​នេះនៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ដោយ​នឹងមាន​ទស្សនីយភាព​ជាច្រើន ក្នុងនោះ​ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​នាយ​បេសកកម្ម​បណ្ដា​ប្រទេស​សមាជិក ដើម្បី​បង្ហាញថា កម្ពុជាបាន​ត្រៀមខ្លួន​រួចរាល់​ផងដែរ៕

​អត្ថបទ៖ លី ឈុន​ឡា​

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        108
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        120
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        92

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន

2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm