បាល់ទាត់៖ កីឡាករប្រេស៊ីល Anderson Talisca គឺជាអ្នកតែតបញ្ចូលទីគ្រាប់ជ័យជំនះឱ្យ Al Nassr យកឈ្នះ Al Ettifaq ក្នុងទឹកដីរបស់ខ្លួននៃក្របខណ្ឌលីគកំពូលអារ៉ាប៊ីសាអ៊ូឌីត តែអ្នកគាំទ្របានត្រឹមខកបំណងក្រោយ Cristiano Ronaldo បង្ហាញខ្លួនប្រកួតដំបូងរកគ្រាប់បាល់មិនបាន។

ក្តីរំពឹងមានខ្ពស់សម្រាប់អ្នកគាំទ្រ ដែលចង់ឃើញកីឡាករព័រទុយហ្កាល់រូបនេះមានគ្រាប់បាល់ ដូចដែលគេរកបាន ពេលប្រកួតមិត្តភាពទល់នឹង PSG កាលពីសប្តាហ៍មុន។ កីឡាករវ័យ ៣៧ឆ្នាំរូបនេះគឺជាប្រធានក្រុម Al Nassr តែម្តងក្នុងការបង្ហាញខ្លួនដំបូងយប់មិញ ខណៈសកម្មភាពរបស់គេជាមួយមិត្តរួមក្រុមថ្មីនៅមិនយល់ចិត្តគ្នានៅឡើយ។

Anderson Talisca បានតែតបញ្ចូលទីគ្រាប់ជ័យជំនះឱ្យ Al Nassr នៅនាទីទី៣១ និងជាគ្រាប់បាល់មួយគ្រាប់គត់ដែលកើតឡើងក្នុងការប្រកួតនេះ។ ជ័យជំនះរបស់ Al Nassr នៅពេលនេះធ្វើឱ្យពួកគេត្រលប់ទៅកំពូលតារាងវិញមាន ៣៣ពិន្ទុពីការប្រកួត ១៤លើក៕
អត្ថបទ៖នាង សុភាវុធ