អង់គ្លេស៖ នគរបាលចក្រភពអង់គ្លេសបានផាកពិន័យលោកនាយករដ្ឋមន្ត្រីអង់គ្លេស Rishi Sunak កាលពីចុងសប្ដាហ៍មុនសម្រាប់ការជិះរថយន្តមិនពាក់ខ្សែក្រវាត់ ដើម្បីថតឃ្លីបវីដេអូខ្លីសម្រាប់ការបង្ហោះនៅលើបណ្ដាញសង្គម។
លោក Sunak ដែលបានសូមអភ័យទោសកាលពីថ្ងៃព្រហស្បតិ៍ សម្រាប់អ្វីដែលលោកបានហៅថាជាការសម្រេចចិត្តខុស បានថតឃ្លីបវីដេអូនៅកៅអីខាងក្រោយក្នុងរថយន្តរបស់លោក ខណៈកំពុងធ្វើដំណើរនៅក្នុងភាគខាងជើងប្រទេសអង់គ្លេសដោយពុំពាក់ខ្សែក្រវាត់។ នគរបាលតំបន់ Lancashire និយាយនៅលើបណ្ដាញ Twitter ថា ក្រោយការបង្ហោះវីដេអូនៅលើបណ្ដាញសង្គម បង្ហាញពីរូបលោកមិនពាក់ខ្សែក្រវាត់ក្នុងពេលជិះរថយន្តនៅក្នុងតំបន់ Lancashire យើងបានចេញការផាកពិន័យឲ្យបង់ជាប្រាក់លើបុរសវ័យ ៤២ឆ្នាំរូបនេះពីទីក្រុងឡុងដ៍៕
អត្ថបទ៖ សុខមាន