មានបណ្តឹងតវ៉ា៦៧ ស្របពេលដែលថ្ងៃនេះ គ.ជ.ប បិទបញ្ចប់ការប្តឹងតវ៉ានៃបញ្ជីឈ្មោះបោះឆ្នោតដំបូង

2023/01/23 07:24:43 pm        451

ភ្នំពេញ៖ គិតមកទល់ពេលនេះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ទទួលបានបណ្តឹងតវ៉ា ៦៧ ស្របពេលដែលថ្ងៃនេះ គ.ជ.ប នឹងបិទបញ្ចប់ការប្តឹងតវ៉ានៃបញ្ជីឈ្មោះបោះឆ្នោតដំបូង។

ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងអ្នកនាំពាក្យ (គ.ជ.ប) បានឲ្យដឹងថា បន្ទាប់ពីការបិទផ្សាយបញ្ជី​ឈ្មោះ​បោះឆ្នោតដំបូងបានដំណើរការទៅតាមបណ្តាឃុំ-សង្កាត់នៅទូទាំងប្រទេស គិតមកដល់​ពេល​នេះមានរយៈពេល១០ថ្ងៃហើយ​ ដែលប្រជាពលរដ្ឋបានអញ្ជើញពិនិត្យដោយផ្ទាល់ និងតាមប្រព័ន្ធ​អនឡាញ​ជាបន្តបន្ទាប់។

ឯកឧត្តម បន្តថា ការពិនិត្យបញ្ជីឈ្មោះបោះឆ្នោតដំបូងនេះ ​សង្កេតឃើញមាន ​ប្រជាពលរដ្ឋភាគ​ច្រើន​បានពិនិត្យតាមប្រព័ន្ធអនឡាញ ​ដើម្បីកាត់បន្ថយពេលវេលា និងការធ្វើដំណើរទៅតាម​ទីតាំង​ឃុំ-សង្កាត់របស់ខ្លួន។

ជាមួយគ្នានេះ ឯកឧត្តម បញ្ជាក់ថា រយៈពេល១០នេះ គ.ជ.ប បានទទួលបណ្តឹងចំនួន ៦៧បណ្តឹង រួមមាន​ បណ្តឹងតវ៉ា ៦៣បណ្តឹង ​និងបណ្តឹងជំទាស់ ៤បណ្តឹង ហើយបណ្តឹងភាគច្រើនពាក់ព័ន្ធ​នឹង​ការស្នើកែតម្រូវទិន្នន័យ ដូចជា ​លេខអត្តសញ្ញាណបណ្ណជាដើម។

ស្របពេលថ្ងៃនេះជាថ្ងៃចុងក្រោយ ឯកឧត្តម ហង្ស ពុទ្ធា បានអំពាវនាវដល់ប្រជាពលរដ្ឋរួសរាន់​អញ្ជើញ​ទៅពិនិត្យផ្ទៀងផ្ទាត់ឈ្មោះ ​និងទិន្នន័យផ្សេងៗរបស់ខ្លួនក្នុងបញ្ជីបោះឆ្នោត ព្រមទាំងអាចសុំ​កែតម្រូវ តាមរយៈការប្តឹងតវ៉ា ឬប្តឹងជំទាស់ ហើយប្រជាពលរដ្ឋរូបណាដែលពិនិត្យ​ឃើញ​ទិន្នន័យ​របស់ខ្លួនមិនត្រឹមត្រូវអាចប្តឹងទៅក្រុមប្រឹក្សាឃុំ-សង្កាត់ក្នុងមូលដ្ឋានរបស់ខ្លួន​។

យោងតាមរបាយការណ៍របស់ គ.ជ.ប បង្ហាញកាលពីកន្លងទៅ ​ចំនួនអ្នកចុះឈ្មោះបោះឆ្នោត ក្នុង​បញ្ជីបោះឆ្នោតឆ្នាំ២០២២ ដែលនឹងត្រូវប្រើសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ​នៅថ្ងៃទី២៣ ខែកក្កដា​ ឆ្នាំ២០២៣ ​មានជាង ​៩លាន៧សែននាក់ ខណៈអ្នកដែលនឹង​ត្រូវ​លុប​ឈ្មោះចេញពីបញ្ជីជិត ២៨ម៉ឺននាក់៕អត្ថបទ៖ សេក ឧត្តម


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        241
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm