ក្រចេះ៖ ក្នុងឱកាសបុណ្យចូលឆ្នាំចិន រយៈពេលពីរថ្ងៃភ្ញៀវទេសចរជាតិ និងអន្តជាតិ ចូលមកលេងកម្សាន្ដខេត្តកចេះ មានចំនួនជិត១ម៉ឺននាក់ ។ នេះបើតាមរបាយការណ៍ របស់លោក ចាន់ សុគន្ធី ប្រធានមន្ទីរទេសចរណ៍ខេត្តដែលទូរទស្សន៍BTV News ទទួលបាននៅថ្ងៃទី២៣ ខែមករានេះ ។
លោក ប្រធានមន្ទីរទេសចរណ៍ខេត្ត បានបន្ដទៀតថា ចំនួនភ្ញៀវទេសចរ ចូលមកកម្សាន្តមានចំនួនសរុប ៧,៨០៨ នាក់ ក្នុងនោះភ្ញៀវជាតិចំនួន ៧,៦៥៨នាក់,ភ្ញៀវអន្តរជាតិ មានចំនួន ១៥០ នាក់។
លោក បានឱ្យដឹងទៀតថា រមណីយដ្ឋានដែលភ្ញៀវចូលចិត្តទៅទស្សនាលេងកម្សាន្តរួមមាន ៖ រមណីយដ្ឋានអន្លង់ផ្សោតកាំពី , រមណីយដ្ឋានសហគមន៍អេកូរទេសចរណ៍សង្កាត់កោះទ្រង់ ,ព្រះវិហារធំសសរ១០០ និងស្តូបវិមាន ២ ធ្នូ ដែលជាទីតាំងប្រវិត្តនៃការរំដោះប្រទេសជាតិ នៅក្នុងស្រុកស្នួល៕








