មន្ដ្រី​សហព័ន្ធ​កា​រ៉ា​តេ​ប្រាប់​អាជ្ញាកណ្ដាល​-​ចៅក្រម​ខ្លួន​ត្រូវ​ប្រកាន់​យុត្តិធម៌​ជានិច្ច​

2023/01/24 05:44:38 pm        60

​កា​រ៉ា​តេ៖ ឯកឧត្តម ណុប វណ្ណ​ថា​រ៉ូ អគ្គលេខាធិការរង​សហព័ន្ធ​កីឡា​កា​រ៉ា​តេ​កម្ពុជា បាន​ប្រាប់​អាជ្ញាកណ្ដាល​-​ចៅក្រម​របស់ខ្លួនត្រូវ​ប្រកាន់​យុត្តិធម៌​ជានិច្ចក្នុងការ​កាត់សេចក្ដី ដើម្បី​ជា​ផ្នែក​មួយ​ក្នុងការ​អភិវឌ្ឍន៍​វិស័យ​កីឡា​មួយ​នេះ​ឲ្យ​កាន់​តែ​រីកចម្រើន។​

​ការ​ក្រើន​រំ​លឹក​នេះ បន្ទាប់ពី​សហព័ន្ធ​បានបញ្ចប់​វគ្គ​បណ្តុះបណ្តាលអាជ្ញាកណ្តាល​-​ចៅក្រម កីឡា​កា​រ៉ា​តេ​ថ្នាក់ជាតិ កម្រិត​ B ​និង​ទិន្នន័យ​កីឡាឆ្នាំ​២០២៣ កាលពី​ចុង​សប្ដាហ៍​កន្លងទៅ ក្រោយ​ដំណើរ​ការសិក្សា ទាំង​ទ្រឹស្ដី និង​ការអនុវត្ត​ផ្ទាល់​រយៈពេល ៥​ថ្ងៃកាលពី​ចុង​សប្ដាហ៍​កន្លងទៅ។​ ​អគ្គលេខាធិការរង​សហព័ន្ធ​រូបនេះ​បន្ដថា ធ្វើជា​អាជ្ញាកណ្ដាល​-​ចៅក្រមត្រូវមាន​សុភ​វិនិច្ឆ័យ​លើ​ខ្លួនឯង ផ្តល់នូវ​ភាពយុត្តិធម៌ មិន​ត្រូវមាន​សម្ពាធ​ឡើយ ព្រោះ​កាលណា​បើ​មាន​សម្ពាធ​ពី​ខាងក្រៅគឺ​មិនអាច​ធ្វើជា​អាជ្ញាកណ្តាល-ចៅក្រមបានទេ។​ ​តាមរយៈ​នេះ ឯកឧត្តម​បាន​ជំរុញ​ឲ្យ​លើកកម្ពស់​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ចំពោះ​វិជ្ជាជីវៈ​អាជ្ញាកណ្ដាល​-​ចៅក្រម ដោយ​ប្រកាន់​ភ្ជាប់​នូវ​សច្ចៈ យុត្តិធម៌ ក្នុងការ​វិនិច្ឆ័យ​នៅពេល​ប្រកួត ដើម្បី​រក្សា​នូវ​គុណ​តម្លៃ​វិជ្ជាជីវៈ​របស់ខ្លួន ចៀសវាង​ការ​កាត់សេចក្ដី​លម្អៀងដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​អនាគត​រប​ស់​កីឡាករ​-​កីឡាការិនី។​

​ជាមួយគ្នា​ដែរលោក ទុយ វិច្ឆិកា ប្រធានការិយាល័យ​កីឡា​ទំនើប​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡាបាន​កោតសរសើរ​ចំពោះ​ការរៀបចំ​វគ្គ​នេះ​ឡើង ស្របតាម​គោលការណ៍ និង​កំណែទម្រង់​របស់​ក្រសួង ក្រោម​ការដឹកនាំ​របស់​ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដើម្បី​ផលិត​បាន​នូវ​ធនធាន​មន្ដ្រី​បច្ចេកទេស​កម្រិត​ខ្ពស់​ ត្រៀម​ចូលរួម​អភិវឌ្ឍន៍​វិស័យ​កីឡា​ការ៉េ​តេ​កម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន ពិសេស​ត្រៀម​ស៊ី​ហ្គេមឆ្នាំ​២០២៣ នាពេល​ឆាប់ៗ​ខាងមុខ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        59
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        88
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        426

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm