ប្រមុខ​ការពារជាតិ​រុស្ស៊ីនិយាយថា រុស្ស៊ី និង​លោកខាងលិច​កាន់តែ​ខិតជិត​សង្គ្រាម​មែនទែន​ហើយ​

2023/01/24 07:33:34 pm        1.1 K

​រុស្ស៊ី៖ លោក Sergey Lavrov រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ស្ថានភាព​បច្ចុប្បន្ន​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​បង្ហាញ​ថា ជម្លោះ​រវាង​រុស្ស៊ី និង​លោក​ខាងលិច​អាច​ត្រូវ​បាន​លែង​ចាត់​ទុកជា​សង្គ្រាម​កូនកាត់​ទៀតហើយ ផ្ទុយទៅវិញ​វា​កំពុង​ខិតចូល​កាន់តែ​ជិត​ក្លាយជា​សង្គ្រាម​ពិតប្រាកដ​។​

​ថ្លែង​នៅ​សន្និសីទ​សារព័ត៌មាន ក្រោយ​ជំនួប​ជាមួយ​សម​ភាគី​អាហ្វ្រិក​ខាងត្បូង​លោកស្រី Naledi Pandor លោក Lavrov ក៏បាន​គូស​បញ្ជាក់​ផង​ដែរ​ថា ជម្លោះ​ដែល​ជិត​ក្លាយ​ជា​សង្គ្រាម​មែនទែន​នេះ ​គឺជា​អ្វីមួយ​ដែល​លោក​ខាង​លិច​បាន​កំពុង​ត្រៀម​ជា​យូរ​មក​ហើយ​ដើម្បី​ទប់​ទល់នឹង​រុស្ស៊ី។ ប្រមុខ​ការទូត​រូប​នេះ​បាន​អះអាងថា មហាអំណាច​លោក​ខាងលិច​កំពុង​ព្យាយាម​បំផ្លាញ​គ្រប់យ៉ាង​របស់​រុស្ស៊ី ចាប់ពី​ភាសា​រហូតដល់​វប្បធម៌​ដែល​មាន​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​ជាច្រើន​សតវត្សរ៍​មកនេះ ដោយ​ហាម​មិន​ឲ្យ​ពលរដ្ឋ​និយាយ​ភាសា​កំណើត​របស់​ពួកគេ​។

​លោក Lavrov​ បាន​ចង្អុល​បង្ហាញ​ថា ការ​អនុវត្តន៍​បែបនេះ​បាន​ក្លាយ​ជា​រឿង​ធម្មតា​នៅ​ទូទាំង​ប្រទេស​អ៊ុយ​ក្រែ​ន ចាប់​តាំង​ពី​អតីត​ប្រធានាធិបតី​លោក Pyotr Poroshenko និង​មេដឹកនាំ​បច្ចុប្បន្ន Vlodimir Zelensky ដែល​មេដឹកនាំ​ទាំង​២ ​នោះ​បាន​ក្លាយ​ជា​ប្រធានាធិបតី​ឈ្លក់​នឹង​សង្គ្រាម​។ លោក​ក៏បាន​ចោទ​ប្រកាន់​លោក​ខាង​លិច​ពី​បទ​បិទ​ភ្នែក​បិទ​ត្រចៀក​ចំពោះ​ការពិត​ដែល​ថា កងកម្លាំង​របស់​ទីក្រុង Kiev នៅតែ​បន្ត​ជ្រើសរើស​គោលដៅ និង​បើក​ការវាយប្រហារ​បំភិតបំភ័យ​ជន​ស៊ីវិល​។ លោក​ខាង​លិច​ដឹង​ច្បាស់​ណាស់​ថា របប​អ៊ុយ​ក្រែ​ន​បាន​ទម្លាក់​គ្រាប់បែក​ទៅលើ​ទីក្រុង​តូច ធំ ដោយ​ប្រើ​អាវុធ​ផ្គត់ផ្គង់​ដោយ​លោក​ខាងលិច​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        9
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        29
ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am        25

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm