រដ្ឋបាលខេត្តបាត់ដំបង មានគម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើនឆ្ពោះទៅកាន់ក្រុងឆ្លាតវៃ

2023/01/24 08:12:34 pm        494

បាត់ដំបង៖ អភិបាលខេត្តបាត់ដំបងឯកឧត្ដម សុខ លូ បានអះអាងថា រដ្ឋបាលខេត្តបាត់ដំបង មានគម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើនបន្ថែមទៀត ដូចជាផ្លូវលំហែកាយ ផ្លូវជិះកង់ នៅ​តាមបណ្តោយស្ទឹងសង្កែ និងវិថីផ្សេងៗទៀត ដើម្បីធ្វើឱ្យក្រុងបាត់ដំបង ដែលស្ថិតក្នុងភូមិភាគពាយព្យមួយនេះ ក្លាយជាក្រុងឆ្លាតវៃ ទៅពេលអនាគត ។

នៅក្នុងសន្និសីទសារព័ត៌មានស្តីពី «ភាពជោគជ័យក្នុងរយៈពេល៥ឆ្នាំកន្លងមក​ របស់រដ្ឋបាលខេត្តបាត់ដំបង» ​ដែលបានធ្វើឡើងនៅទីស្ដីការគណៈរដ្ឋមន្ត្រី ​នៅថ្ងៃទី២៤ ខែមករា នេះ ឯកឧត្ដម សុខ លូ បានបញ្ជាក់ថា គម្រោង ដែលរដ្ឋបាលខេត្តនឹងធ្វើឲ្យទីក្រុងបាត់ដំបងក្លាយ ទៅជាក្រុងឆ្លាតវៃ គឺដើម្បីជាការ​ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យចូលមកកម្សាន្ត​ក្នុង​ខេត្តនេះកាន់តែច្រើនបន្ថែមទៀត ដែលខេត្តនេះ ​មានសក្តានុពលទេសចរណ៍ច្រើន ទាំងផ្នែកវប្បធម៌ ប្រវត្តិសាស្ត្រ និងតំបន់ទេសចរណ៍ធម្មជាតិ។

ឯកឧត្ដម បានអះអាងផងដែរថា នាពេលបច្ចុប្បន្ននេះ រដ្ឋបាលក្រុងបាត់ដំបង កំពុងខិតខំយ៉ាង ខ្លាំង​ក្នុងការរៀបចំធ្វើប្រព័ន្ធលូរំដោះទឹកកខ្វក់​ និងទឹកភ្លៀង ​នៅក្រោមដី ​ទាំងខាងកើតស្ទឹង និងខាងលិច ស្ទឹង។ មួយវិញទៀតខេត្តបាត់ដំបង បាននឹងកំពុងសាងសង់ផ្លូវទៅកាន់ខេត្តកោះកុង និង​ខេត្តសៀមរាប ផងដែរ ដើម្បីផ្តល់ភាពងាយស្រួល ​និងឆាប់រហ័សដល់ការធ្វើដំណើរ​បស់ភ្ញៀវជាតិ និងអន្តរជាតិ ដោយផ្លូវកាត់ទាំងនេះ នឹងហើយជាស្ថាពរនៅក្នុងឆ្នាំ២០២៤ ។

ឯកឧត្ដម សុខ លូ អភិបាលខេត្តបាត់ដំបង ​ក៏បានរំពឹងយ៉ាងមុតមាំផងដែរថា ប្រជាជនខេត្តនេះ នឹង​មានសេដ្ឋកិច្ចរីកលូតលាស់កាន់តែខ្លាំងថែមទៀត ​ក្រោយពេលដែលរាជរដ្ឋាភិបាល ធ្វើផ្លូវថ្នល់​សំខាន់ៗ ទៅកាន់ខេត្តនានា, ​ពង្រីកព្រលានយន្តហោះវាលបែកចាន, ផ្លូវរថភ្លើងល្បឿនលឿន និង​ធ្វើប្រព័ន្ធធារាសាស្រ្តធំៗបន្ថែមទៀតផងដែរ ៕អត្ថបទ៖ បាន ចក់ 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm