ទូកទេសចរណ៍នៅភ្នំពេញ ទាក់ទាញភ្ញៀវទេសចរខ្ទង់ពាន់នាក់ ក្នុងឱកាសបុណ្យចូលឆ្នាំចិន

2023/01/24 08:40:04 pm        670

សៀមរាប៖ គិតក្នុងរយៈពេល ៣ថ្ងៃកន្លងមកនេះ ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំចិន ឆ្នាំ២០២៣នេះ ទូកទេសចរណ៍នៅរាជធានីភ្នំពេញ បានទាក់ទាញភ្ញៀវទេសចរណ៍ជាតិ ​និងអន្តរជាតិចំនួនប្រមាណ ១ពាន់នាក់ ​មកជិះទូកកម្សាន្ត ​ដើម្បីមើលថ្ងៃរៀបលិច ​ក៏ដូចជាសម្រាកលំហែរកាយតាមខ្យល់​អាកាស​បរិសុទ្ធ​នៅតាមដងទន្លេមេគង្គ ​និងទន្លេចតុមុខ។

លោក ប៉ាង វណ្ណៈ តំណាងក្រុមហ៊ុនទូកទេសចរណ៍ ក្រូខូលដាល (Crocodile) លើកឡើង កាល​ពីរសៀលថ្ងៃទី២៣ មករា ឆ្នាំ២០២៣នេះ​ ក្នុងបុណ្យចូលឆ្នាំចិននេះ គឺមានចំនួនទេសចរច្រើន​ជា​ប្រមាណ៥០% ធៀបនឹងថ្ងៃធម្មតា ​ដែល​បាន​អញ្ជើញ​ជិះទូកកម្សាន្ត ក្នុងគោលបំណង​ដើម្បីមើលថ្ងៃរៀបលិច លំហែកាយ ​ក៏ដូចជាទស្សនាមើលព្រះបរមរាជវាំង ​និងដងទន្លេសាប ដងទន្លេបាសាក់។

លោកបានឲ្យដឹងទៀតថា ពាក់ព័ន្ធតម្លៃសំបុត្រ រវាងថ្ងៃធម្មតា ចុងសប្តាហ៍ ឬក្នុងឱកាសបុណ្យទាន ឬក៏បុណ្យជាតិធំៗ​ មិនមានការតម្លើងថ្លៃនោះទេ ​ដែលក្នុងម្នាក់ៗ ​ចំពោះភ្ញៀវជាតិតម្លៃ​ ៥ពាន់រៀល និងភ្ញៀវអន្តរជាតិតម្លៃ ​២ម៉ឺនរៀល។

ពលរដ្ឋរស់នៅរាជធានីភ្នំពេញ លោក ហ៊ាម ស៊ុននីកា បាននិយាយថា ​ដោយសារជាប់រវល់ការងារ និង​មិនមានគម្រោងទៅទីណាផងនោះ ​នៅក្នុងឱកាសបុណ្យចូលឆ្នាំចិននេះ​ រូបលោក រួមទាំង​ក្រុមគ្រួសារ បាននាំគ្នាមកជិះទូកលេងកម្សាន្តដើម្បីគយគន់ទេសភាព ក៏ដូចសម្រាក​លំហែអារម្មណ៍​តាមដងទន្លេ ​បន្ទាប់ពីខកខានមួយរយៈពេលធំ ​ដោយសារវិបត្តិសាកលកូវីដ១៩។

ជាការកត់សម្គាល់ ​ភ្ញៀវទេសចរណ៍​អញ្ជើញ​ជិះទូកកម្សាន្ត ​ដើម្បីមើលថ្ងៃរៀបលិច និងដើម្បី​សម្រាក​លំហែរកាយតាមខ្យល់អាកាសបរិសុទ្ធនៅតាមដងទន្លេមេគង្គ ​និងទន្លេចតុមុខ នៅរាជធានី​ភ្នំពេញនេះ ភាគច្រើនចាប់ពីម៉ោង៤រសៀល ​រហូតដល់ត្រឹមម៉ោង៩យប់។

ការជិះទូកកម្សាន្តនៅលើទន្លេចតុមុខ​ ក្លាយជាទិសដៅទេសចរណ៍​ទាក់ទាញមួយ ក្នុងចំណោម​ទិសដៅ​ទេសចរណ៍ដទៃទៀត ​នៅរាជធានីភ្នំពេញ​ ដែលភ្ញៀវទេសចរទាំងជាតិ ​និងអន្តរជាតិ និយម​ជិះកម្សាន្តនៅពេលរសៀល ​និងពេលយប់៕ អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម

2026/07/23 04:58:15 pm
​មនុស្សយន្ត​ស្រដៀង​​មនុស្ស ចូលរួមការប្រកួតបាល់ទាត់ដំបូងរបស់ចិន សម្រាប់ក្រុមរូបូតសិស្សអនុវិទ្យាល័យ
2026/07/23 04:55:52 pm
​មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន
2026/07/23 11:53:03 pm
​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 11:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm