ប្រធាន​ជំនួយ​របស់ ​UN លើកឡើង​ពីការព្រួយបារម្ភ​សិទ្ធិ​ស្ត្រី​ជាមួយ​ក្រុម​តា​លី​បង់​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន

2023/01/24 09:31:15 pm        567

​អាហ្វហ្គានីស្ថាន៖ សេចក្តីថ្លែងការណ៍​របស់​ក្រសួងការបរទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​បាន​និយាយថា ប្រធាន​ជំនួយ​របស់​អង្គការសហប្រជាជាតិបានធ្វើ​ទស្សនកិច្ច​ទៅកាន់​ទីក្រុង​កា​ប៊ុល​កាលពី​ថ្ងៃ​ចន្ទ ហើយ​បានលើកឡើង​ពី​ការព្រួយបារម្ភ​អំពី​ការអប់រំ​ និង​ការងារ​របស់​ស្ត្រី ជាមួយ​រដ្ឋមន្ត្រី​ស្តីទី​នៃ​រដ្ឋបាល​ក្រុម​តា​លី​បង់​។​

​រដ្ឋបាល​ដែល​គ្រប់គ្រង​ដោយ​ក្រុម​តា​លី​បង់កាលពី​ខែ​មុន ​បាន​បញ្ជា​ឱ្យ​អង្គការក្រៅរដ្ឋាភិបាលមិន​អនុញ្ញាតឱ្យ​បុគ្គលិក​ជា​ស្ត្រី​ភាគច្រើន​ធ្វើការ ដែល​បណ្តាលឱ្យ​ទីភ្នាក់ងារ​ផ្តល់ជំនួយ​ជាច្រើន​ផ្អាក​ប្រតិបត្តិការ​មួយផ្នែក ​នៅក្នុងពេល​វិបត្តិមនុស្សធម៌​កំពុង​កើតឡើង​ក្នុង​រដូវរងា​ត្រជាក់​ខ្លាំង​។ អគ្គលេខាធិការរង​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​កិច្ចការ​មនុស្សធម៌លោក​ Martin Griffiths បានលើកឡើង​ពី​បញ្ហា​នៃ​ការអប់រំ និង​ការងារ​របស់​ស្ត្រី និង​របៀប​ដែល​បញ្ហា​នេះ​ប៉ះពាល់​ដល់​ប្រតិបត្តិការ​របស់​អង្គការសហប្រជាជាតិ​។ ថ្លែង​ជាទូទៅ​អំពី​ដំណើរ​ទស្សនកិច្ច​របស់​លោក​ Griffiths ទៅកាន់​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន អ្នកនាំពាក្យ​អង្គការសហប្រជាជាតិ​លោក Stephane Dujarric បាន​និយាយថា លោក Griffiths នឹង​ជួប​ជាមួយ​រដ្ឋបាល​ក្រុម​តា​លី​បង់ ដោយមាន​សារ​ដូចគ្នា​ដែល​យើង​បាននឹងកំពុង​ថ្លែង​ចាប់តាំងពី​ដើមដំបូង អំពី​តម្រូវការ​ក្នុងការ​បង្វែរ​គោលនយោបាយ​ដែល​ត្រូវ​បានដាក់​លើ​ស្ត្រី​។

លោក​និយាយថា លោក Griffiths នឹង​បញ្ជាក់​ក្នុង​សារ​ថា ​ការផ្តល់​ជំនួយ​មនុស្សធម៌​មិន​ធ្វើទៅបាន​ដោយ​គ្មាន​ស្ត្រី​នោះទេ​។ ​គ្មាន​រដ្ឋាភិបាល​បរទេស​ណាមួយ​ទទួលស្គាល់​ជា​ផ្លូវការ​ នូវ​រដ្ឋបាល​របស់​ក្រុម​តា​លី​បង់​នោះទេចាប់តាំងពី​ក្រុម​នេះ​បាន​ដណ្តើម​អំណាច។ ប្រទេស​ជាច្រើន​បាន​សម្តែង​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ក្មេងស្រី និង​ស្ត្រី​ភាគច្រើន​ដែលមាន​អាយុ​លើសពី ១២ឆ្នាំ​ត្រូវបាន​បញ្ឈប់​ពី​មិន​ឲ្យ​ចូលរៀន​នៅ​សាលា ឬ​សាកលវិទ្យាល័យ៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        328
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        374
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        353

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm