បាល់ទាត់៖ លោក Ronald Koeman បានវិលត្រលប់មកកាន់ការងារជាគ្រូបង្វឹកវិញ ក្រោយត្រូវប្រកាសតែងតាំងជាផ្លូវការដឹកនាំក្រុមជម្រើសជាតិហូឡង់បន្តតំណែងពីលោក Louis van Gaal។
លោក Ronald Koeman ដែលត្រូវបានប្រកាសថានឹងបន្តតំណែងលោក Van Gaal តាំងពីឆ្នាំមុននោះបាននិយាយថា លោកនឹងរៀបចំប្រព័ន្ធការពារ ៤នាក់វិញជំនួសពីការប្រើប្រាស់ខ្សែការពារត្រឹម ៣នាក់ក្រោមការដឹកនាំរបស់លោក Louis van Gaal រយៈពេល ១៨ខែកន្លងមក។ នេះជាប្រព័ន្ធដែលលោក Koeman រៀបចំអំឡុងពេលដឹកនាំក្រុមហូឡង់ដំបូងពីឆ្នាំ២០១៨ ដល់ ២០២០ មុនពេលលោកចាកចេញទៅដឹកនាំ Barcelona។
ហូឡង់បានឡើងដល់វគ្គ ៨ក្រុមចុងក្រោយ World Cup 2022 នៅកាតាឆ្នាំមុនដោយចាញ់ក្រុមជើងឯកអាហ្សង់ទីនដោយបាល់ ១១ម៉ែត្រកាត់សេចក្តី។ ការងាររបស់លោក Koeman គឺដឹកនាំក្រុមហូឡង់ប្រកួតជម្រុះបាល់ទាត់អឺរ៉ុបទល់នឹងក្រុមបារាំងនៅថ្ងៃទី២៤ ខែមីនាខាងមុខ ហើយហូឡង់ក៏នឹងត្រូវប្រជែងពាន UEFA Nations League ផងដែរដោយស្ថិតក្នុងពូលជាមួយក្រូអាស៊ី អ៊ីតាលី និងអេស្ប៉ាញ៕
អត្ថបទ៖នាង សុភាវុធ