ក្រសួងអប់រំយកសាលារៀនជំនាន់ថ្មី ជាអាទិភាពសំខាន់មួយនៃយុទ្ធសាស្រ្តកំណែទម្រង់វិស័យអប់រំកម្ពុជា

2023/01/24 03:51:37 pm        2.0 K

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញនូវចំណុចអាទិភាពចំនួន ៨ ក្នុងយុទ្ធសាស្រ្ត​កំណែទម្រង់វិស័យអប់រំឆ្នាំ២០១៨-២០២៣។ ចំណុចអាទិភាពមួយ គឺជាកំណែទម្រង់សាលារៀន ដោយផ្លាស់ពីសាលារៀនធម្មតា ទៅជាសាលារៀនជំនាន់ថ្មី ដែលផ្តោតសំខាន់លើការបង្រៀនផ្នែក STEM។

សាលារៀនជំនាន់ថ្មី ជាជោគជ័យសំខាន់មួយនៃកំណែទម្រង់សាលារៀនរបស់ក្រសួងអប់រំ យុវជន និងកីឡា។ សាលារៀនជំនាន់ថ្មី ផ្តោតលើការផ្ដល់ស្វ័យភាព ក្នុងការអនុវត្តកម្មវិធីសិក្សា បណ្ដុះ​ធនធានមនុស្សឱ្យមានបំណិនសតវត្សរ៍ទី ២១។ គិតត្រឹមឆ្នាំ ២០២២កន្លងទៅនេះ កម្ពុជា​គឺ​មានសាលារៀនជំនាន់ថ្មី ចំនួន ១០ ​ដែលបាននឹងកំពុងបណ្ដុះបណ្ដាល​ធនធាន​មនុស្សជាច្រើន។

ជាក់ស្ដែងសម្រាប់វិទ្យាល័យព្រះ​ស៊ីសុវត្ថិ ​សាលារៀនជំនាន់ថ្មី ​ក្នុងឆ្នាំសិក្សាឆ្នាំទី ៨របស់ខ្លួន គឺ​បន្តយកចិត្តទឹកដាក់លើការបណ្ដុះមូលធនមនុស្សឱ្យកាន់តែខ្លាំងក្លា។

លោក សម្យ កំសាន្ត ជានាយករងគ្រប់គ្រងនៅសាលារៀនជំនាន់ថ្មី លើកឡើងថាសិស្សសិក្សា​នៅ​សាលារៀនជំនាន់ថ្មី គឺទាមទារការ​ប្ដេជ្ញា​ខ្ពស់ ​ក្នុងការសិក្សា។ លោកបន្តថា ការសិក្សានៅ វិទ្យាល័យ​ស៊ីសុវត្ថិជំនាន់ថ្មី ​គឺមានវិធីសាស្រ្តសិក្សាផ្សេងពីការសិក្សាទូទៅ។ការសិក្សាគឺផ្តោតលើការធ្វើគម្រោងភ្ជាប់​ជាមួយការអនុវត្តជាក់ស្ដែង និងជំរុញឱ្យសិស្សចូលរួម​ការ​ប្រកួតប្រជែងទាំងថ្នាក់ជាតិ-អន្តរជាតិ។​ កិច្ចប្រឹងប្រែងទាំងនេះ ក៏បានផ្ដល់មកវិញភាពជោគជ័យ​ជាច្រើន របស់សិស្សសិក្សានៅទីនេះ។

សម្រាប់សិស្សបាននឹងកំពុងសិក្សា នៅវិទ្យាល័យព្រះស៊ីសុវត្ថិជំនាន់ថ្មី គឺពួកគាត់មើលឃើញ​ពី​ភាពវិជ្ជមាននៃវិធីសាស្រ្តរៀន និងបង្រៀន។ ​ពួកគេពេញចិត្ត ​ព្រោះការសិក្សាប៉ុន្មានឆ្នាំមកនេះ បានផ្ដល់នូវ​សមិទ្ធផល​ជាច្រើនដល់ពួកគេ។វិស័យអប់រំ ជាវិស័យសំខាន់មួយដែលទទួលបានការយកចិត្តទុកជាខ្លាំងពីរាជរដ្ឋាភិបាលកម្ពុជា។ ជាក់ស្ដែងសេចក្ដីព្រាងច្បាប់ស្ដីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣ បានបង្ហាញថា​ក្រសួងអប់រំ យុវជន និងកីឡា ទទួលបានថវិកាច្រើនជាងគេបង្អស់ ដោយអាចទទួល​បានរហូត​ដល់ជាង៩០០លានដុល្លារ។

ពាក់ព័ន្ធនឹងរឿងអប់រំនេះ ​សម្ដេចតេជោ ហ៊ុន សែន កាលពីម្សិលមិញ ក៏បានបញ្ជាក់ដែរថា គិតចាប់​ពីចុងឆ្នាំ២០២៣នេះទៅ គឺនឹងផ្ដល់ការបណ្ដុះបណ្ដាលវិជ្ជាជីវៈដោយ​ឥតគិតថ្លៃជូនសិស្ស​ក្រីក្រប្រមាណ ១លាន ៥សែននាក់ និងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែមួយចំនួនដល់​ពួកគេ​ថែមទៀតផង៕អត្ថបទ៖ គឹមហុក

អត្ថបទដែលទាក់ទង

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា និងត្រូវបានប្រកាសជាការប្រញាប់
2026/04/23 08:38:03 pm        1
សម្តេចធិបតី ៖ ការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលក្នុងការអនុញ្ញាតឱ្យមានការរៀបចំកម្មវិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ គឺពិតជាត្រឹមត្រូវ
2026/04/23 08:35:00 pm        1
សម្តេចធិបតី ដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុតឱ្យសមត្ថកិច្ច និងកងកម្លាំងពាក់ព័ន្ធទាំងអស់បន្តការបង្ក្រាបScam Online ដោយគ្មានបង្អង់ដៃឡើយ
2026/04/23 08:24:16 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ការវាយប្រហារយានដ្រូនរុស្ស៊ីសម្លាប់មនុស្ស ៣នាក់ នៅទីក្រុង Dnipro របស់អ៊ុយក្រែន

2026/04/23 09:28:06 pm
​មេបញ្ជាការកងទ័ពប៉ាគីស្ថានលោក Munir ជួបពិភាក្សាការងារជាមួយប្រធានាធិបតីអ៊ីរ៉ង់លោក Pezeshkian
2026/04/23 09:27:27 pm
​មនុស្ស ១១នាក់ស្លាប់ ក្នុងគ្រោះថ្នាក់រថយន្តបុកគ្នានៅភាគខាងជើងប្រទេសឥណ្ឌា
2026/04/23 09:27:00 pm
​កង្វះខាតប្រេងបណ្តាលឲ្យអ្នកបើកបររង់ចាំអស់រយៈពេលរាប់ម៉ោង ដើម្បីចាក់ប្រេងនៅបូលីវី
2026/04/23 09:26:34 pm
​ពលរដ្ឋអ៊ីរ៉ង់រស់នៅទីក្រុងតេអេរ៉ង់មិនទុកចិត្តការបន្តបទឈប់បាញ់របស់អាមេរិក
2026/04/23 09:26:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/23 07:30:02 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/04/23 12:33:23 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/23 05:34:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/20 07:12:40 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am