ក្រសួងធម្មការណែនាំដល់វត្តអារាមរៀបចំពិធីបុណ្យមាឃបូជានាថ្ងៃទី ៥-៦ ខែកុម្ភៈខាងមុខនេះ

2023/01/24 10:59:00 pm        443

ភ្នំពេញ៖ ក្រសួងធម្មការ និងសាសនា បានចេញសេចក្ដីណែនាំអំពីការរៀបចំពិធីបុណ្យមាឃបូជា នានាថ្ងៃទី៥-៦ ខែកុម្ភៈខាងមុខនេះ ​ដល់មន្ទីរធម្មការ ​និងសាសនា ​រាជធានី-ខេត្ត និងគ្រប់វត្តឱ្យ​រៀបចំ​ពិធីបុណ្យមាឃបូជា​ឱ្យស្របតាមទំនៀមទម្លាប់ប្រពៃណីជាតិ និងជ្រើសតាំងវត្តណា​មួយ​ក្នុងរាជធានី-ខេត្ត ប្រារព្ធ​ពិធីនេះ ​ជាផ្លូវការ ​ដោយត្រូវអនុវត្តតាមវិធានការសុខាភិបាល និង​វិធានការដ្ឋបាលរបស់អាជ្ញាធរដែនដី។

យោងតាមសេចក្ដីណែនាំស្តីពីការរៀបចំពិធីបុណ្យមាឃបូជារបស់ក្រសួងធម្មការ ឆ្នាំនេះពិធីបុណ្យ​ត្រូវប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺថ្ងៃទី៥ ទី៦ ខែកុម្ភៈ ឆ្នាំ ២០២៣នេះ។

ក្រសួងបានទូលថ្វាយ-ប្រគេន ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ​និងណែនាំទៅគ្រប់ប្រធានមន្ទីរធម្មការ និង​សាសនារាជធានី-ខេត្ត ត្រូវណែនាំគ្រប់វត្ត ​ឱ្យរៀបចំពិធីបុណ្យមាឃបូជា ឱ្យស្របតាម​ទំនៀម​ទម្លាប់​ប្រពៃណីជាតិ ​និងជ្រើសតាំងវត្តណា​មួយក្នុងរាជធានី-ខេត្តប្រារព្ធពិធីបុណ្យ​មាឃបូជាជាផ្លូវការ។

ក្រសួងណែនាំដល់គ្រប់វត្តឱ្យសម្អាតទីធ្លាក្នុងវត្តទាំងមូល​ និងជាពិសេសកន្លែងសក្ការបូជា​របស់​ពុទ្ធបរិស័ទ​ព្រមទាំងតុបតែងលម្អដោយទង់ជាតិ ​ទង់ព្រះពុទ្ធសាសនា​ ទង់​ព្រះមហាក្សត្រ បដាពាក្យស្លោក ​ដើម្បីអបអរសាទរក្នុងពិធីបុណ្យនេះ។ត្រូវសហការជាមួយអាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់ ​ដើម្បី​ការពារសុវត្ថិភាពនៅក្នុងពិធីបុណ្យ ​និង​អំពាវនាវ សប្បុរសជន ពុទ្ធបរិស័ទ ប្រជាពលរដ្ឋ​ ចូលរួមបំពេញកុសលតាមសទ្ធាជ្រះថ្លាដើម្បីជា​គុណ​ប្រយោជន៍ដល់ ការថែរក្សា​នូវ​អត្តសញ្ញាណជាតិ​ ប្រពៃណីព្រះពុទ្ធសាសនា ​និងអនុមោទនាយកផល្លានិសង្សរៀងៗខ្លួន។

គួររម្លឹកថា បុណ្យមាឃបូជា គឺជាបុណ្យមួយក្នុងបណ្តាបុណ្យធំៗទាំងឡាយក្នុងព្រះពុទ្ធសាសនា ហើយប្រទេស​ដែលកាន់ព្រះពុទ្ធសាសនាលើសកលលោកតែងតែប្រារព្ធធ្វើជារៀងរាល់​ឆ្នាំ​ពុំដែលខកខាន។

ពិធីនេះប្រារព្ធធ្វើឡើងដើម្បីរម្លឹកដល់ថ្ងៃពេញបូណ៌មីខែមាឃ​ ជាថ្ងៃប្រជុំចតុរង្គសន្និបាតសម្តែង​ឱវាទប្បាតិមោក្ខនិងថ្ងៃដែលព្រះពុទ្ធអង្គប្រជុំប្រកាសដាក់កំណត់ព្រះជន្មាយុសង្ខារ។

ជារៀងរាល់ឆ្នាំពុទ្ធសាសនិកជនខ្មែរតែងតែ​ប្រារព្ធធ្វើបុណ្យមាឃបូជានៅថ្នាក់ជាតិ ​និង​គ្រប់វត្តទូទាំង​ប្រទេស​ដោយចាត់ទុកថា​ជាការបំពេញកុសលដ៏ថ្លៃថ្លាបំផុត ​និងធ្វើនូវកតញ្ញូកតវេទីដល់​ព្រះសាស្តាបរមគ្រូ។ ​ចំណែករាជរដ្ឋាភិបាលក៏បានអនុញ្ញាតឱ្យរៀបចំកម្មវិធីបុណ្យនេះ នៅ​បរិវេណព្រះមហាសក្យមុនីចេតិយភ្នំព្រះរាជទ្រព្យ ​(ឧត្ដុង្គ) ស្ថិតនៅស្រុកពញាឮ ​ខេត្តកណ្តាល ដោយមានថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាល មន្ត្រីរាជការ និងពុទ្ធបរិស័ទចូលរួមបំពេញ​កុសល​តាម​ប្រពៃណីព្រះពុទ្ធសាសនាខ្មែរស្របតាមរដ្ឋធម្មនុញ្ញ ​នៃព្រះរាជាណាចក្រកម្ពុជា ដែលចែង​ថាព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋផងដែរ៕អត្ថបទ៖ វ៉ន ដារ៉ា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm