
ភ្នំពេញ៖ ក្នុងសន្និសីទសារព័ត៌មាន ស្តីពី«ភាពជោគជ័យក្នុងរយៈពេល៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តបាត់ដំបង» ដែលធ្វើឡើងនៅទីស្ដីការគណៈរដ្ឋមន្ត្រី នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ អភិបាល នៃគណៈអភិ បាលខេត្តបាត់ដំបង ឯកឧត្ដម សុខ លូ បានឱ្យដឹងថា ដូងខ្ទិះរបស់ខេត្តបាត់ដំបងត្រូវបានចុះក្នុងបញ្ជីផ លិតផលម៉ាកសម្គាល់ភូមិសាស្ត្រជាលក្ខណៈអន្តរជាតិ ដែលហៅកាត់ថា GI។
ឯកឧត្ដមបន្ថែមថា ក្រៅពីដូងខ្ទិះ បាត់ដំបងក៏មានផលិតផលកសិកម្មជាច្រើនទៀត ដែលមានរសជាតិ ឆ្ងាញ់ពិសា និងមានតែនៅក្នុងខេត្តបាត់ដំបងប៉ុណ្ណោះ។ ឯកឧត្ដមបញ្ជាក់បន្ថែមថា ផលិតផលកសិកម្ម ល្បីល្បាញទាំងនោះនៅមិនទាន់បានចុះក្នុងបញ្ជីផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រជាលក្ខណៈអន្តរ ជាតិនៅឡើយទេ៕ដោយ៖ គង់ ឌិន