ក្រសួងកសិកម្ម គ្រោងបង្កើតសារៈមន្ទីរចំការកៅស៊ូជប់នាពេលខាងមុខ ខណៈដើមកៅស៊ូជិត ៥០០ដើម ត្រូវបានអភិរក្ស

2023/01/25 05:48:28 am        553

ភ្នំពេញ: ចំការកៅស៊ូជប់ ស្ថិតក្នុងខេត្តត្បូងឃ្មុំ ដែលនៅសល់ដើមកៅស៊ូអាយុកាល ៩៩ឆ្នាំ ប្រមាណ ៤៧៧ដើម។

នៅពេលអនាគតខាងមុខនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គ្រោងនឹងរៀបចំជាសារៈមន្ទីរកៅស៊ូ ដើម្បីទុកជាទ្រព្យសម្បត្តិរបស់ជាតិដ៏មានតម្លៃបំផុត ព្រោះគ្មាននៅកន្លែងណាផ្សេងទៀតទេ ដែលនៅសល់ដើមកៅស៊ូចាស់បែបនេះ។

ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងដំណើរទស្សនកិច្ចនៅវិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា ស្ថិតនៅក្នុងឃុំជីរោរិ៍ទី២ ស្រុក/ខេត្តត្បូងឃ្មុំ ដើម្បីឈ្វេងយល់ពីស្ថានភាពមូលដ្ឋាន និងការកាត់បន្ថយថ្លៃដើម តាមរយៈការបង្កើតពូជថ្មីមានទិន្នផលខ្ពស់ ធន់នឹងជំងឺ ការរក្សានូវគុណភាពដី និងកាត់បន្ថយនូវការចំណាយផ្សេងៗក្នុងផលិតកម្ម កាលពីរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣កន្លងទៅនេះ បានមានប្រសាសន៍ឲ្យដឹងថា “ចំការកៅស៊ូជប់ មានកៅស៊ូដែលនៅសល់តាំងពីជំនាន់មុនមក យោងតាមឯកសារគឺឆ្នាំ១៩២៤ និងគិតមកដល់ពេលនេះមានអាយុកាល ៩៩ឆ្នាំ។” ឯកឧត្តម បានបន្តថា បន្ទាប់ពីបានស្តាប់នូវការបង្ហាញអំពីការបង្កាត់ពូជកៅស៊ូ ការជ្រើសរើសក្លូន (Clone) និងផលិតកម្មដំណាំកៅស៊ូ ដែលមានលក្ខណៈខុសៗគ្នា ថែមទាំងបានធ្វើការសាកល្បងចៀរជ័រកៅស៊ូដោយផ្ទាល់ ដើម្បីមើលលំហូរជ័រ និងបានណែនាំឱ្យធ្វើការសិក្សាពីផលិតកម្ម និងដំណើរការដាំដុះកៅស៊ូ ការរំញោចនៃប្រភេទពូជនីមួយៗ ឯកឧត្តមយល់ឃើញថា យើងត្រូវតែធ្វើការអភិរក្សចំការកៅស៊ូជប់នេះ ដើម្បីឱ្យជំនាញធ្វើការរៀបចំ ថែរក្សាទុក និងដាក់ស្លាកលេខសម្គាល់ដើមនិមួយៗ ទុកជាពូជថ្មីសម្រាប់កសិករដាំដុះ ព្រោះថា វាមានសារៈសំខាន់ណាស់ សម្រាប់ម្ចាស់ចំការកៅស៊ូមួយចំនួន ទាំងឯកជនលក្ខណៈគ្រួសារ និងឯកជនលក្ខណៈវិនិយោគធំៗ អាចទៅប្រើប្រាស់សេវារបស់មន្ទីរពិសោធន៍របស់រដ្ឋបាន។

ឯកឧត្តម ឌិត ទីណា សង្ឃឹមថា ក្រោយពីសិក្សានេះទៅយើងនឹងបានពូជថ្មីសម្រាប់កសិករ ដែលជាពូជដើម និងធ្លាប់នៅស្រុកខ្មែរយូរណាស់ហើយ និងមានភាពធន់នឹងអាកាសធាតុក្នុងស្រុកបានល្អ។

ឯកឧត្តម បានបន្ថែមទៀតថា នៅត្រង់កន្លែងនេះ ថ្ងៃក្រោយទៅ គឺថារាប់ជាសារៈមន្ទីរហើយ ក្នុងផ្ទៃជាង ១៤ហិចតា របស់ចំការកៅស៊ូជប់ ដោយយើងនឹងរៀបចំការពារឲ្យបានល្អ ហើយទុកសម្រាប់សិក្សាស្រាវជ្រាវសម្រាប់ពូជរបស់ជាតិផងដែរ។

យោងតាមផែនការយុទ្ធសាស្រ្តស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកវិទ្យាកៅស៊ូ នៃវិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជាឆ្នាំ២០២០-២០៣០ បានបញ្ជាក់ថា នៅក្នុងវិស័យកសិកម្ម ដំណាំកៅស៊ូជាដំនាំយុទ្ធសាស្រ្តមួយយ៉ាងសំខាន់ដែលផ្តល់ការងារ និងប្រាក់ចំណូលដល់ប្រជាពលរដ្ឋនៅជនបទ។ លើសពីនេះទៅទៀត កៅស៊ូធម្មជាតិក៏បានចូលរួមចំណែកយ៉ាងសកម្មនៅក្នុការការពារបរិស្ថានប្រកបដោយចីរភាព បង្កើតជាគម្របបៃតង រក្សាលំនឹងធម្មជាតិ និងការពារការហូរច្រោះដី។

បើតាមគោលដៅរយៈពេលវែងឆ្ពោះទៅឆ្នាំ២០៣០ នៃការអភិវឌ្ឍវិស័យកសិកម្ម គឺផ្តោតលើការលើកកម្ពស់ការធ្វើទំនើបកម្មកសិកម្ម មានលក្ខណៈបរិយាប័ន្ន ប្រកួតប្រជែងធន់នឹងការប្រែប្រួលអាកាសធាតុ និងនិរន្តរភាព៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm