ក្រសួងកសិកម្មសិក្សាពូជកៅស៊ូថ្មីមួយទៀត បន្ទាប់ពីពូជអង្ករចំប៉ីស៧០ ដើម្បីបង្កើនប្រាក់ចំណេញដល់កសិករ

2023/01/25 02:07:13 pm        246

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បច្ចុប្បន្ននេះ បានកំពុងសិក្សានិងស្វែងយល់បន្ថែម ក្នុងការបង្កើតពូជកៅស៊ូដើម្បីជំរុញដល់ទិន្នផលខ្ពស់ ធន់នឹងជំងឺ ក៏ដូចជាការរក្សានូវគុណភាពដី និងកាត់បន្ថយនូវការចំណាយផ្សេងៗក្នុងផលិតកម្ម ដោយវិធីសាស្ត្រ មិនភ្ជួរ (No till planter)ដើម្បីបង្កើនប្រាក់ចំណេញដល់ប្រជាកសិករ។

ក្នុងដំណើរទស្សនកិច្ចនៅវិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា ស្ថិតនៅខេត្តត្បូងឃ្មុំ កាលពីរសៀលថ្ងៃទី២៤ មករា ឆ្នាំ២០២៣កន្លងទៅនេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ប្រាប់បណ្តាញអ្នកសារព័ត៌មានថា ក្រសួងកំពុងពិសោធន៍នូវពូជកៅស៊ូថ្មីមួយទៀត ដែលនឹងផ្ដល់ទិន្នផលបានច្រើនជាងទិន្នផលនៃពូជកៅស៊ូធម្មតា លើស៥០% ជាពិសេសធន់នឹងជំងឺ។

ឯកឧត្តម បានឲ្យដឹងថា ការងារកៅស៊ូឃើញថាល្អ ហើយកម្ពុជា ជាប្រទេសផលិតកៅស៊ូច្រើន ទាំងកៅស៊ូគ្រួសារ និងកៅស៊ូឧស្សាហកម្ម។ ឯកឧត្តមគិតថា លទ្ធផលនៃការសិក្សាទាំងអស់នេះ នឹងបង្កើនផលិតផល និងបង្កើនប្រាក់ចំណេញថែមទៀតជូនដល់កសិករក្នុងស្រុកទាំងអស់។

សូមជម្រាបជូនបថា ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តមរដ្ឋមន្រ្តី បានចុះពិនិត្យមើលស្ថានីយ៍ស្រាវជ្រាវកសិកម្មអភិរក្សបុសខ្នុរ ស្ថិតនៅឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម នូវវិធីសាស្ត្រក្នុងការដាំដុះមួយចំនួនមិនចាំបាច់ភ្ជួររាស់ ដោយមានការកាត់បន្ថយចំណាយមួយចំនួន ជាពិសេសការថែរក្សាដី ដើម្បីឲ្យមានគុណភាពបានយូរ។

ការពិសោធន៍សម្រាប់ការដាំដុះ ដោយមិនចាំបាច់ភ្ជួររាស់នេះដែរ ក៏កំពុងតែធ្វើ និងកំពុងតែពង្រីកផងដែរ ហើយក្រសួងកសិកម្ម នឹងតាមដានបន្ដទៀត នៅពេលដែលទទួលបានលទ្ធផលល្អក្នុងឆ្នាំ២០២៥ខាងមុខ ដោយឯកឧត្តមជឿថា ក្រសួងមិនមើលតែផលិតភាព ពាក់ព័ន្ធជាមួយនឹងបច្ចេកទេសនោះទេ គឺត្រូវមើលប្រសិទ្ធភាព ផ្នែកសេដ្ឋកិច្ចថែមទៀត តើធ្វើទៅពិតជាចំណេញមែន ឬមួយក៏យ៉ាងណា។

ក្នុងឱកាសស្តាប់បទបង្ហាញការងារនានាពាក់ព័ន្ធការដាំដុះកសិកម្មនេះ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានផ្តល់នូវមតិផ្តាំផ្ញើដល់មជ្ឈមណ្ឌល ឲ្យធ្វើតាមបែបវិទ្យាសាស្ត្រពិតប្រាកដ និងមានមូលដ្ឋាន ឯកសារយោងច្បាស់លាស់ ហើយត្រូវហ៊ានប្រឈមមុខ ដើម្បីអភិវឌ្ឍខ្លួនបន្ថែមទៀត។

លើសពីនេះទៀត មជ្ឈមណ្ឌលត្រូវធ្វើការដកពិសោធន៍ផ្ទាល់រាល់វិធីសាស្ត្រឱ្យមានភាពជឿជាក់ ដោយប្រើប្រាស់ប្រភេទដីផ្សេងៗ ឬដីហិរឱ្យមានប្រសិទ្ធភាព និងអាចគៀងគរគម្រោងដើម្បីជួយគាំទ្រការដាំដុះ៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        99
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        148
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        100

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ

2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 08:55:10 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm