ពលរដ្ឋ​នាំគ្នា​ផ្ញើ​សារ​អបអរសាទរ​ការ​រាប់​ថយក្រោយ​ ១០០​ថ្ងៃ​នៃ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម

2023/01/25 04:23:24 pm        474

​ភ្នំពេញ៖ ​ចាប់​រាប់​ពី​ថ្ងៃ​ទី​២៥​មករា​នេះ​តទៅ​នៅ​សល់​តែ ​១០០​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេមរួម​នឹង​ព្រឹត្តិការណ៍​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នឹង​ចាប់ផ្តើម​ជា​ផ្លូវការ ហើយ​សម្រាប់​ព្រឹត្តិការណ៍​កីឡា​នេះ​ត្រូវ​បាន​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រកាស​ឱ្យ​ប្រជា​ពលរដ្ឋ​ទូទាំង​ប្រទេស នាំគ្នា​ចូលរួម​អបអរសាទរ​រាប់​ថយក្រោយ​ឱ្យ​បាន​ផុលផុស​បំផុត​។​

​ជាមួយនឹង​ការរាប់​ថយក្រោយ​ ១០០​ថ្ងៃ​នៃ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​នេះ​ដែរ បងប្អូន​ប្រជាពលរដ្ឋ​បាន​បង្ហាញ​សារ​អបអរសាទរ​នៅ​លើ​បណ្តាញ​សង្គម Facebook យ៉ាង​ច្រើន​កុះករ​ផង​ដែរ​។ ដោយ​ឡែក​សម្រាប់​ពលរដ្ឋ និង​យុវជន​បាន​ឱ្យ​ដឹង​ថា ពួកគេ​ពិតជា​មាន​មោទកភាព​បំផុត​ដែល​កម្ពុជា​បាន​ធ្វើ​ម្ចាស់ផ្ទះ ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១២ ហើយ​ទាំង​អស់​នេះ​សម្រាប់​កម្ពុជា​ជា​លើក​ទី​១ ​ប៉ុណ្ណោះ​ដែល​បាន​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ ដូចនេះ​ក្នុងនាម​ជា​ពលរដ្ឋ និង​យុវជន​ពិតជា​សប្បាយចិត្ត និង​សូម​ចូលរួម​អបអរសាទរ​រាប់​ថយក្រោយ​នៃ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​ទាំងអស់គ្នា ហើយ​សង្ឃឹមថា បងប្អូន​ប្រជាពលរដ្ឋ​ទាំង​ប្រទេស​នឹង​ចូលរួម​រាប់​ថយ​ក្រោយ​ឱ្យ​បាន​ផុលផុស​បំផុត ដើម្បី​លើកមុខ​មាត់​ប្រទេស​កម្ពុជា​។​

​គួរ​បញ្ជាក់​ថា ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ នឹង​ចាប់ផ្តើម​ជា​ផ្លូវការ​ចាប់ពី​ថ្ងៃ​ទី​៥​ ខែឧសភា​រហូតដល់​ថ្ងៃ​ទី​១៧ ខែ​ឧសភាដែល​មាន​រយៈពេល ​១៣​ថ្ងៃ ហើយ​ព្រឹត្តិការណ៍​កីឡា​មួយ​នេះនឹង​មាន ​៣៨​ប្រភេទ​កីឡា​ចូលរួម​ប្រកួត ដែល​មកពី​ ១១​ប្រទេស​ក្នុង​តំបន់​អាស៊ាន​រួម​នឹង​ទី​ម័​រ​៕ ​អត្ថបទ៖ គង់ រ៉េ​ន

អត្ថបទដែលទាក់ទង

Luis de la Fuente បន្តកិច្ចសន្យាថ្មីដឹកនាំអេស្ប៉ាញដល់ឆ្នាំ ២០៣២
2026/09/22 03:20:12 pm        1
កម្ពុជាឈរលេខរៀងទី១៩ ក្នុងតារាងមេដាយកីឡាអាស៊ី បណ្ដោះអាសន្ន ក្រោយឈ្នះមេដាយ ៤គ្រឿង
2026/09/22 03:09:02 pm        1
នាយកគ្រប់គ្រង CPL និងកញ្ញា សាន កុសមៈ ជឿជាក់ព្រឹត្តិការណ៍​វាយកូនគោល​លំដាប់​ពិភពលោក​នៅ​កម្ពុជា ជួយជំរុញទាំងទេសចរណ៍ សេដ្ឋកិច្ច និងកីឡាជាតិ
2026/09/22 02:11:00 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ពិធីបើកការដ្ឋានសាងសង់ទីតាំងថ្មីរួមគ្នានៃសាលាអន្តរជាតិជប៉ុនភ្នំពេញ (JISPP) និងសាលាជប៉ុនភ្នំពេញ (JSPP) នៅខណ្ឌមានជ័យ

2026/09/22 08:30:18 pm
​ក្រសួងការងារ ជំរុញការវិនិយោគលើជំនាញស្ត្រី និងបរិយាកាសការងារប្រកបដោយសុវត្ថិភាព
2026/09/22 08:03:49 pm
​រដ្ឋាភិបាលជំរុញគោលនយោបាយសុវត្ថិភាពចរាចរណ៍តាមរោងចក្រ ការពារជីវិតកម្មករ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
2026/09/22 07:58:51 pm
​ឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
2026/09/22 07:52:06 pm
​វៀតណាមវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងលទ្ធផលនៃការបង្ក្រាបបទល្មើស Online Scams នៅកម្ពុជា
2026/09/22 07:46:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/22 02:39:56 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/09/16 06:35:39 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/20 07:10:21 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/22 10:29:41 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/21 09:25:53 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm