កំពង់ចាម៖ ពលរដ្ឋខេត្តកំពង់ចាមបានបង្ហាញអារម្មណ៍សប្បាយរីករាយ និងមោទកភាពបំផុតពេលដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំ២០២៣ នេះដោយសារកម្ពុជាមានសន្តិភាពពេញលេញ។
ប្រជាពលរដ្ឋ និងក្រុមកីឡាករក្នុងខេត្តកំពង់ចាមបានបង្ហាញចំណាប់អារម្មណ៍ថា ពិតជារំភើប និងមោទកភាពមែនទែនក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យនាវាកម្ពុជាគេទទួលស្គាល់ពេញពិភពលោក ស្របពេលឆ្នាំ២០២៣ នេះកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម។ ប្រជាពលរដ្ឋបន្ថែមទៀតថា កម្ពុជាពិតជាមានការរីកចម្រើន ទាំងផ្នែកសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធនានា ដែលធ្វើឲ្យការប្រកួតកីឡាមួយនេះបានយ៉ាងល្អ និងអាចទទួលស្គាល់ពីអន្តរជាតិថា កម្ពុជាពិតជាមានសមត្ថភាពក្នុងការទទួលរៀបចំកីឡាដ៏ធំមួយនេះ។
នៅសល់ ១០០ថ្ងៃទៀតការប្រកួតស៊ីហ្គេមនឹងមកដល់ ពួកគេគាំទ្រ និងពេញចិត្តចូលរួមរាប់ថយក្រោយចាប់ពីថ្ងៃទី២៥ នេះរហូតដល់ថ្ងៃប្រកួត។ សូមបញ្ជាក់ថា ការប្រកួតស៊ីហ្គេមឆ្នាំ២០២៣ នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី៥ ខែឧសភាដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ៕