កីឡា​ប្រដាល់​សកល​បង្កើត​កំណត់ត្រា​ថ្មី​ក្នុង​ជើងឯក​កម្រិត​អាស៊ី​មុន​ស៊ី​ហ្គេម​២០២៣

2023/01/25 05:04:01 pm        108

​ប្រដាល់​សកល៖ កីឡាប្រដាល់​សកល​កម្ពុ​ជា​បាន​បង្កើត​កំណត់ត្រា​ថ្មី ក្នុង​ការ​ប្រកួត​ជើងឯក​កម្រិត​អាស៊ី​ ASCB Boxing Championship Thailand 2023 ​បន្ទាប់ពី​មាន​កីឡាករ ២​រូប​ក្នុង​នោះ​ម្នាក់​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ និង​ម្នាក់ទៀត​ទទួល​បាន​មេដាយ​សំរឹទ្ធ មុន​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ នៅ​កម្ពុជានា​ខែ​ឧសភា​ខាងមុខ។​

​ចំពោះ​កីឡាករ​ដែល​ត្រៀម​ប្រកួត​ដណ្ដើម​មេដាយ​មាស នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ក្នុង​ព្រឹត្តិការណ៍​នេះ​គឺ​កីឡាករ​កូនកាត់ រ៉ា​ចា​ពៅ អាប់​ដុល​ឡា ដែល​បាន​យកឈ្នះ​កីឡាករ​គី​ជី​ស្ថាន​ Toktosun UULU Pakyt ​ដោយ​ពិន្ទុ​ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ។ វគ្គ​ផ្ដាច់ព្រ័ត្រ រ៉ា​ចា​ពៅ នឹង​ត្រូវ​ជួប​កីឡាករ​អ៊ុយ​បូ​គី​ស្ថាន​ Tokhirov Nusratbek ​ឆាប់ៗ​នេះ​នៅ​ថៃ។​ ​ចំណែក​កីឡាករ ពេញ វណ្ណ​ថង បាន​ទទួល​មេដាយ​សំរឹទ្ធ​ក្នុង​វិញ្ញាសា​ទម្ងន់ ៦៧​គីឡូក្រាម។ បន្ទាប់ពី​ឆ្លង​ផុត​វគ្គ​ជម្រុះ វណ្ណ​ថង បាន​ឡើង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រដោយ​ជួប​កីឡាករ​កា​ហ្សា​ក់​ស្ថាន​ Serik Abzal ​តែ​សោកស្ដាយ​រូបគេ​បាន​ចាញ់ មិន​អាច​បន្ដ​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រដោយ​ទទួល​បាន​ត្រឹម​មេដាយ​សំរឹទ្ធ​តែម្ដង។​

​លោក ប៊ុ​យ សុ​ភ័​ណ្ឌ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ប្រដាល់​សកល​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ព្រឹត្តិការណ៍​នេះ​សហព័ន្ធ​បាន​បញ្ជូន​កីឡាករ​-​កីឡា​ការិនី ៤​រូប​ចូលរួម​រួមមាន​កីឡាករ ពេញ វុណ្ណ​ថង​, ​រ៉ាចា​ពៅ អាប់​ឌុល​ឡា​, ​ហ៊ុន គឹម​ហ៊ាង និង​កីឡាការិនី វី ស្រី​ស្រស់។ ការប្រកួត​នេះ​ត្រូវ​បាន​ចាត់​ទុក​ជា​កា​រ​វាស់​ស្ទង់​សមត្ថភាព​ចុងក្រោយ​របស់​កីឡាករ​-​កីឡា​ការិនី​កម្ពុជា ដើម្បី​ត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ នា​ខែឧសភា ឆ្នាំ​២០២៣ ខាងមុខ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm