សេដ្ឋកិច្ចកម្ពុជា សម្រេចបានកំណើនល្អប្រសើរ ៥,២ ភាគរយ ក្នុងឆ្នាំ២០២២ ខណៈរំពឹងថា នឹងបន្តមានកំណើនរង្វង់៥,៥ភាគរយនៅឆ្នាំក្រោយ

2023/01/25 05:04:44 pm        595

ភ្នំពេញ៖ សេដ្ឋកិច្ចកម្ពុជា ត្រូវបានវាយតម្លៃថានឹងសម្រេចបានអត្រាកំណើនក្នុងរង្វង់ ៥,២ ភាគរយ ក្នុងឆ្នាំ២០២២ ខណៈដែលសេដ្ឋកិច្ចសកល ដូចជាប្រទេសធំ មានសហរដ្ឋអាម៉េរិក សហភាពអឺរ៉ុប និងប្រទេសចិន មានកំណើនយឺតគួរឱ្យកត់សម្គាល់។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញតួលេខកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងវេទិកាសាធារណៈ ស្តីពី “ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកា ឆ្នាំ២០២៣” នៅព្រឹកថ្ងៃទី២៥ ខែមករា។

ក្រសួងលើកឡើងថា វិស័យឧស្សាកម្មបម្រើការនាំចេញ រួមមាន វិស័យកាត់ដេរ និង​កម្មន្តសាល​មិនមែនកាត់ដេររក្សាបាននូវកំណើនរឹងមាំ​ ដោយសារ​និន្នាការ​ល្អប្រសើរនៃតម្រូវការខាងក្រៅ។ ការនាំចេញផលិតផលកាត់ដេរនិងមិនមែនកាត់ដេរ បានកើនឡើងក្នុងអត្រា ១៤,៥ ភាគរយ និង ២៤,៧ ភាគរយ រៀងគ្នា ដែលទ្រទ្រង់ឱ្យវិស័យនេះ សម្រេចបាននូវកំណើនក្នុងរង្វង់១០,៨ភាគរយ និង១២,២ភាគរយ រៀងគ្នា សម្រាប់ឆ្នាំ២០២២។

ទន្ទឹមនឹងនេះ វិស័យទេសចរណ៍ បានងើបឡើងវិញក្នុងល្បឿនលឿនគួរឱ្យកត់សម្គាល់ ដោយ​សារការ​ងើបឡើងវិញនូវទំនុកចិត្តនៃការធ្វើដំណើរ និងការដកចេញនូវរបាំងធ្វើដំណើរ ស្របពេល​ដែលស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ-១៩ បន្តមានភាពស្រាកស្រាន្ត។

សម្រាប់ឆ្នាំ២០២៣ សេដ្ឋកិច្ចកម្ពុជា រំពឹងថានឹងសម្រេចបាន កំណើនវិជ្ជមានក្នុងរង្វង់ ៥,៥ភាគរយ ប៉ុន្តែសន្ទុះកំណើនមានការថមថយជាងការរំពឹងទុកបន្តិច៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងសមាគមកម្ពុជា-ជប៉ុន JCA ពង្រឹងកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលជំនាញ ការអភិវឌ្ឍធនធានមនុស្ស និងការពង្រីកឱកាសវិនិយោគ
2026/11/11 08:15:55 am        1
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំសិក្ខាសាលាពិគ្រោះយោបល់លើគោលការណ៍ណែនាំស្តីពីការវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត
2026/11/11 08:01:37 am        1
សាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះ MOU ជាមួយសមាគមសហគ្រិនចិនបណ្តុះបណ្តាលជំនាញពាណិជ្ជកម្មអេឡិត្រូនិច និងឡូជីស្ទីកដល់និស្សិតកម្ពុជា
2026/11/11 07:47:21 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ និងសមាគមកម្ពុជា-ជប៉ុន JCA ពង្រឹងកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលជំនាញ ការអភិវឌ្ឍធនធានមនុស្ស និងការពង្រីកឱកាសវិនិយោគ

2026/11/11 08:15:55 am
​ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំសិក្ខាសាលាពិគ្រោះយោបល់លើគោលការណ៍ណែនាំស្តីពីការវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត
2026/11/11 08:01:37 am
​សាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះ MOU ជាមួយសមាគមសហគ្រិនចិនបណ្តុះបណ្តាលជំនាញពាណិជ្ជកម្មអេឡិត្រូនិច និងឡូជីស្ទីកដល់និស្សិតកម្ពុជា
2026/11/11 07:47:21 am
​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចាត់តំណាងចូលរួមរំលែកទុក្ខសិស្សសាលា ប៊ែលធី អន្ដរជាតិ ចំនួន ៥រូប ដែលស្លាប់ក្នុងហេតុការណ៍រថយន្ដធ្លាក់ទឹក នៅស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល…!!
2026/11/10 11:15:21 pm
​កាតាបញ្ជាក់​ថា អាមេរិក និង​អ៊ីរ៉ង់ ផ្ដល់​ការ​ឆ្លើយ​តប​វិជ្ជមាន​ ចំពោះកិច្ចប្រឹងប្រែង​សម្រប​សម្រួល​
2026/11/10 07:21:55 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/11/11 06:19:22 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/11/10 03:23:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/11/09 01:59:08 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/11/10 09:22:28 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm