ប្រទេស​ចិន​ត្រូវបាន​រង​ការប៉ះពាល់​ដោយ​សីតុណ្ហភាព​ត្រជាក់​បំផុត​មិន​ធ្លាប់មាន

2023/01/25 05:16:48 pm        546

​ចិន៖ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចិន​បាន​រាយការណ៍​កាលពី​ថ្ងៃ​អង្គារ ទី​២៤​មករា​ថា ទីក្រុង Mohe ភាគ​ខាងជើង​របស់​ប្រទេស​ចិន បាន​រង​ការ​ប៉ះពាល់​ពី​សីតុណ្ហភាព​ត្រជាក់​បំផុត​មិន​ធ្លាប់​មាន​។

​យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ CCTV ទីក្រុង​ Mohe ដែល​ព្រំដែន​ជាប់​ជាមួយ​រុស្ស៊ី​នៅ​ភាគ​ខាងជើង បាន​កត់ត្រា​សីតុណ្ហភាព​ត្រជាក់​ប្រហែល​ -53​អង្សា​សេ ជា​ការចុះ​ត្រជាក់​មិន​ធ្លាប់មាន​ដែល​កាលពី​ឆ្នាំ​១៩៦៩ សីតុណ្ហភាព​ចុះ​ត្រជាក់​ដល់​ -52.3​អង្សា​សេ​។ ការ​កត់ត្រា​ពី​សីតុណ្ហភាព​ត្រជាក់​បំផុត​នេះ ត្រូវ​បាន​ធ្វើឡើង​នៅ​ស្ថានីយ​ព្យាករណ៍​អាកាសធាតុ​ក្នុង​ទីប្រជុំជន Amur នៃ​ទីក្រុង Mohe ក្នុង​ខេត្ត​ Heilongjiang ដែល​ក្លាយ​ជា​សីតុណ្ហភាព​ត្រជាក់​បំផុត​ដែល​ធ្លាប់​បាន​កត់ត្រា​នៅ​ក្នុង​ខេត្ត​នេះ និង​ការ​ចុះ​ទាប​បំផុត​ដែល​ត្រូវបាន​តាមដាន​ដោយ​ប្រព័ន្ធ​ឧតុនិយម​ចិន​។

​ទីក្រុង Mohe តែង​ត្រូវ​បាន​សំដៅ​ដល់​ទី​ក្រុង​តំបន់​អាក​ទិ​ករ​បស់​ចិន និង​មួយ​ក្នុងចំណោម​តំបន់​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​នេះ ​ដែល​ងាយ​រង​ផលប៉ះពាល់​ដោយ​បម្រែបម្រួល​អាកាសធាតុ។ រដូវរងា​ក្នុង​ទីក្រុង​នេះ​ចាប់ផ្ដើម​ពី​ពាក់កណ្ដាល​ខែ​តុលា និង​បន្ត​រហូតដល់​ចុងខែ​មេសា ហើយ​សីតុណ្ហភាព​ជា​មធ្យម​អាច​ស្ថិត​នៅ​ក្រោម​សូន្យ​មាន​រយៈពេល​ ៨​ខែ​ជា​រៀង​រាល់​ឆ្នាំ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ប្រធានាធិបតីទួរគី ជួបប្រធានអាជ្ញាធរប៉ាឡេស្ទីននៅទីក្រុងអង់ការ៉ា និងបញ្ជាក់ជាថ្មីការគាំទ្រប៉ាឡេស្ទីន
2026/08/13 12:15:45 pm        107
អ្នកវិទ្យាសាស្ត្រអាហ្សង់ទីន តវ៉ាប្រឆាំងការកាត់បន្ថយរបស់រដ្ឋាភិបាលលោក Milei ចំពោះវិស័យវិទ្យាសាស្ត្រ
2026/08/13 12:13:26 pm        122
ប្រមុខ UN អំពាវនាវឱ្យមានការចរចាដោះស្រាយជម្លោះនៅឈូងសមុទ្រ និងសមុទ្រក្រហម
2026/08/13 12:11:25 pm        119

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងអប់រំ បន្តព្រមានចាត់វិធានការដាច់ខាតចំពោះ ជនណា​ផ្សព្វផ្សាយ​ប្រធាន​វិញ្ញាសា​ប្រឡងបាក់ឌុប

2026/08/13 02:26:11 pm
​Chelsea កំណត់ថ្ងៃសុក្រ ជាថ្ងៃផុតកំណត់សម្រាប់ការដាក់សំណើ £120 លាន សម្រាប់ Enzo Fernandez
2026/08/13 02:16:36 pm
​រដ្ឋមន្ត្រីក្រសួងព័ត៌មានអំពាវនាវដល់សប្បុរសជនចូលរួមគាំទ្រមូលនិធិអភិរក្សដំរី ដើម្បីថែរក្សា និងបង្កើនចំនួនដំរីស្រុក​
2026/08/13 01:13:13 pm
​សម្តេចធិបតី៖ គោលដៅចម្បងនៃការអនុវត្តកាតព្វ​កិច្ចយោធា គឺការកសាងនូវសង្គមមួយប្រកបទៅដោយធនធានមនុស្សដែលមានវិន័យ សីលធម៌ សមត្ថភាព មនសិការស្នេហាជាតិខ្ពស់
2026/08/13 01:07:32 pm
​ព្រះសីហនុ បន្ដចែកគ្នា ១ពិន្ទុទល់ខេត្តកែប ក្នុងជំនួបសប្ដាហ៍ទី៤ នៃពានសម្ដេចតេជោ ហ៊ុន សែន-ថ្នាក់ខេត្ត
2026/08/13 12:58:34 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/08/12 06:40:05 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/30 02:57:54 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/08/08 02:30:50 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/08/12 10:02:25 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/08/13 08:22:09 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm